ព្រៃវែង ៖ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចលើផ្លូវកៅស៊ូភូមិក្រសាំងកន្ទ្រែ ឃុំជីផុច ស្រុកមេសាង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើងរវាងអ្នកបើកបររថយន្តកែច្នៃនិងកម្មករជិះជាមួយ។
សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ គាំ មាននៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ជាអ្នកបើកបររថយន្តច្នៃគ្មានស្លាកលេខដឹកឈើបានបើកបរពីកើតទៅលិចមកដល់កន្លែងកើតហេតុបានកាច់ចង្កូតគេចរថយន្តនៅអែបជាយថ្នល់ខាងស្តាំដៃហើយក៏ត្រូវបោកធ្លាក់ឈ្មោះណាល់ ណេតជាកម្មករជិះជាមួយធ្លាក់ពីលើរថយន្តច្នៃ របស់ខ្លួនបណ្តាលអោយរងរបួស។
បច្ចុប្បន្នអ្នករងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេសាង។ រីឯរថយន្តច្នៃយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកមេសាង ដើម្បីបន្តរនីតិវិធី ៕