កណ្តាល ៖ កម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនខុស កាលពីថ្ងៃទិ១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១និង៥០នាទី នៅចំណុចគល់ស្ពានថ្ម ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឈ្មោះ រីម សំវែល (ហៅអាកៃ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន មួយកញ្ចប់តូច។
សមត្ថកិច្ចបានបន្តថាមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ល្បាតមកដល់ត្រង់ចំណុចគល់ស្ពានថ្ម ស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ក៏បានជួបជនសង្ស័យ ហើយក៏បានសួរនាំឆែកឆេរ ឃើញមានកញ្ចប់ពណ៌សថ្លាសង្ស័យថា ថ្នាំញៀនហើយក៏ឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ រីម សំវែលបានឆ្លើយសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីឈ្មោះ អីនៅស្វាយរលំស្រុកស្អាង ខេត្តកណ្តាល ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕