ជនសង្ស័យ​ម្នាក់​កាច់ក​ពី​ភ្នំពេញ​ ទៅ​ជាប់អន្ទាក់​សមត្ថកិច្ច​នៅ​ស្រុក​ គងពិសី​

15-December-2017 | ដោយ ពលមនសិការ

កំពង់ស្ពឺ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​ស្រុក​គង​ពិ​ សី​ឃាត់ខ្លួន​ពេល​ជនសង្ស័យ​ជិះ​ឆ្លងកាត់​ពេល​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្នុងភូមិ​សាស្ដ្រ​ ស្រុក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ ឈ្មោះ​ ខេ​ង​ មក​រា​ ប្រុស​ ២៨​ឆ្នាំ​ រស់នៅ​ភូមិ​ គោក​ខ្សាច់​ សង្កាត់​បន្ទះ​ឡា​ង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ជួល​ផ្ទះ​ស្នាក់​នៅ​សង្កាត់​ ចោម​ចៅ​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​និ​ច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ PP1CL-9590​ បិទ​កែ​ស្លាក​លេខ​ មក​ជា​លេខ​ 1CL-9500​ ក្រោយ​ពេល​ឃាត់​ត្រួតពិនិត្យ​ម៉ូតូ​គ្មាន​ឯកសារ​ហើយ​ស្លាក​​បិទ​កែ​លេខ​ សមត្ថកិច្ច​មានការ​សង្ស័យ​បាន​ធ្វើការ​សាកសួរ​ រួច​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​បាន​លួច​កាច់​សោរ​ម៉ូតូ​ របស់​គេ​ពី​ម្ដុំ​ផ្សារ​ជម្ពូ​វ័​ន្ដ​ចោម​ចៅ​ កាលពី​ថៃ្ង​ត្រង់​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ បាន​បញ្ជូន​និង​កសាង​សំណុំរឿង​ជូន​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20633937

  • ថ្ងៃនេះ9811
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76331
  • ខែនេះ191481
  • ឆ្នាំនេះ191481
  • សរុប20633937