ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យម្នាក់ចាក់នឹងវត្ថុរឹងបណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣និង៣០នាទី នៅចំណុចក្នុងបន្ទប់ជួលលេខ១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ គួក សុខហ៊ួរ អធិការរងខណ្ឌបានឲ្យដឹងថាជនសង្ស័យមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ក្រោយបង្កហេតុ។ ចំណែកជនរងគ្រោះ ឈ្មោះ សេក ស៊ីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកKTVដឺឃីង ស្នាក់នៅចំណុចកើតហេតុ ខាងលើ រងរបួសចំក្បាលពោះ មួយកន្លែង, កំភួនដៃខាងស្តាំមួយកន្លែង បណ្តាលឲ្យជនរងគ្រោះស្លាប់។
លោកអធិការរង បន្តថាមុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថានៅចំណុចខាងលើ មានករណីឃាតកម្ម កើតឡើងបណ្តាលឲ្យមានមនុស្សស្រីម្នាក់ ស្លាប់ក្រោយពីទទួលព័ត៌មានបាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួពិនិត្យ និងដោយមានការសន្និដ្ឋានពីគ្រូពេទ្យកោសល្យវិច្ច័យបានបញ្ជាក់ថាសពខាងលើស្លាប់ដោយសារការសារការចាក់និងវត្ថុរឹងបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត។
ចំពោះករណីខាងលើសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ និងស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
បច្ចុប្បន្ន សពតម្កល់នៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវបន្ត ៕