មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ៥​នាក់​ត្រូវ​នគរបាល​ស្រុក​ពញាឮ​ឃាត់ខ្លួន​

16-December-2017 | ដោយ ពលមនសិការ

កណ្តាល​ ៖​ លោក​វរសេនីយ៍ទោ​ ដួង​ តេ​ង​ អធិការ​ស្រុក​ពញាឮ​ បាន​ឲ្យ​ដឹង​ជនសង្ស័យ​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ខុសច្បាប់​ចំនួន​ ២​ករណី​ផ្សេង​គ្នា​។​

​ករណី​ទី​១៖​ កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៦​និង​៥០​នាទី​ នៅ​ចំណុច​វាលស្រែ​ ភូមិ​ស្រែ​តា​មែ​ង​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញាឮ​ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ៣​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ អៀម​ រិ​ទ្ធី​ ហៅ​ឡែ​ន​ ភេទ​ប្រុស​ អាយុ​២៣​ ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ភូមិ​តា​ប្រាប​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​,​ ទី​២-​ឈ្មោះ​ ហួ​ន​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​២៣​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ ទីលំនៅ​ភូមិ​ត្រពាំង​ទៃ​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​,​ ទី​៣-​ឈ្មោះ​សំ​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ថ្នាំ​ញៀន​ មាន​ទីលំនៅ​ភូមិ​បា​សិទ្ធិ​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

​វត្ថុ​តាង​ចាប់​យក​បានៈ​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ចំនួន​០៧​ កញ្ចប់​(​កញ្ចប់​តូច​៦​ កញ្ចប់​មធ្យម​១),​ ទូរស័ព្ទ​០២​គ្រឿង​ ម៉ាក​ណូ​គា​ ចុច​ពិល​,​ ឧបករណ៍​វិច​ខ្ចប់​ និង​ប្រើប្រាស់​មួយ​ចំនួន​,​ ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ សេ​ ១២៥​ ពណ៌​ខ្មៅ​ សេរី​២០១២​ ឡើង​តែម​២០១៣​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CY-0674​។​

​លោក​អធិការ​បន្ត​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ កម្លាំង​ផ្នែក​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ជនសង្ស័យ​២​នាក់​ (​ឈ្មោះ​អៀម​ រិ​ទ្ធី​ហៅ​ឡែ​ន​ និង​ឈ្មោះ​ហួ​ន​ ម៉ា​ប់​)​ សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ នៅ​ចំណុច​វាលស្រែ​កើតហេតុ​។​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​ កម្លាំង​ផ្នែក​ជំនាញ​ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ធំ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នៅ​ជាមួយ​គ្នា​កំពុង​ធ្វើ​សកម្មភាព​ ក៏​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​ចំនួន​មួយ​តូច​ និង​ទូរស័ព្ទ​ណូ​គា​ចុច​ពិល​មួយ​គ្រឿង​។​

​យោង​តាម​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​ឈ្មោះ​ អៀម​ រិ​ទ្ធី​ ហៅ​ឡែ​ន​ និង​ឈ្មោះ​ហួ​ន​ ម៉ា​ប់​។​ កម្លាំង​ផ្នែក​ជំនាញ​ បាន​បន្ត​ការ​ស្រាវជ្រាវ​ និង​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ឈ្មោះ​ សំ​ ពិសិដ្ឋ​ និង​ចាប់​យក​វត្ថុ​តាង​បាន​ថ្នាំ​ញៀន​ចំនួន​០៦​កញ្ចប់​(​កញ្ចប់​មធ្យម​០១​ និង​តូច​០៥)​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ ឈ្មោះ​សំ​ ពិសិដ្ឋ​បាន​សារភាព​ថា​ ថ្នាំ​ញៀន​ដែល​ខ្លួន​យក​មក​ជួញដូរ​នៅ​ថ្ងៃ​កើតហេតុ​នេះ​ បាន​ទិញ​មក​ពី​ជន​ មិន​ស្គាល់ឈ្មោះ​ភេទ​ប្រុស​ មាន​ទូរស័ព្ទ​លេខ​០៧០៨០៨៣៧៨​ ទីលំនៅ​ ភ្នំពេញ​។​

​ករណី​ទី​២៖​ កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៥​និង​៤៥​នាទី​ នៅ​ចំណុច​ភូមិ​ស្រែ​តា​មែ​ង​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២​នាក់​រួម​មាន​ទី​១-​ ឈ្មោះ​ អុល​ សំណាង​ ហៅ​ឌុន​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ លក់​ថ្នាំ​ញៀន​ មាន​ទីលំនៅ​ភូមិ​ស្រែ​តា​មែ​ង​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញាឮ​ ខេត្ត​កណ្តា​,​ ទី​២-​ឈ្មោះ​ ផ​ន​ ហុង​នី​ ហៅ​ថ្លែន​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ ទីលំនៅ​ភូមិ​ ស្រែ​តា​មែ​ង​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

​វត្ថុ​តាង​ចាប់​យក​បាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ចំនួន​ ០៧​ (​កញ្ចប់​តូច​៦​ កញ្ចប់​ធំ​១),​ ទូរស័ព្ទ​ ០២​ គ្រឿង​ ម៉ាក​ណូ​គា​ ចុច​ពិល​,​ ឧបករណ៍​វិច​ខ្ចប់​ និង​ប្រើប្រាស់​មួយ​ចំនួន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ ខាងលើ​កម្លាំង​ផ្នែក​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មានឈ្មោះ​ខាងលើ​ ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ នៅ​ចំណុច​កើតហេតុ​។​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​ កម្លាំង​ផ្នែក​ជំនាញ​ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ធំ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ឃើញ​ជន​ស​ង្ស​យ័​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​កំពង់​ធ្វើ​សកម្មភាព​ ក៏​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​ចំនួន​០៧​ កញ្ចប់​(​កញ្ចប់​ធំ​១​ និង​កញ្ចប់​តូច​៦)​ និង​ឧ​បករ​ណ៏​វិច​ខ្ចប់​ និង​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ បាន​សារភាព​ថា​ ថ្នាំ​ញៀន​ដែល​ខ្លួន​យក​មក​ជួញដូរ​នៅ​ថ្ងៃ​កើតហេតុ​នេះ​ បាន​ទិញ​ពី​ឈ្មោះ​ លៀង​ ភេទ​ប្រុស​ មាន​ទូរស័ព្ទ​លេខ​ ០១៦២៦៥០៩២​ ពុំ​ស្គាល់​ទីលំនៅ​ យក​មក​លក់​បន្ត​ក្នុង​មួយ​កញ្ចប់​តូច​តម្លៃ​ ១០​ដុល្លារ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20632107

  • ថ្ងៃនេះ7981
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74501
  • ខែនេះ189651
  • ឆ្នាំនេះ189651
  • សរុប20632107