ព្រៃវែង ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៩និង១០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារកើតឡើងមួយលើកនៅចំណុចភូមិស្លា ឃុំកំពង់ឬស្សីស្រុកពោធិ៍រៀង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ឈ្មោះ ជា សារ៉ុន អាយុ ៤១ឆ្នាំ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ សួន នួន អាយុ៤០ឆ្នាំ មូលហេតុដោយសារប្រពន្ធយកម៉ូតូទៅលាក់ទុកព្រោះក្លាចប្ដីយកទៅផ្ទះប្រពន្ធចុងរួចហើយនិយាយភូតប្តីថាម៉ូតូលក់បាត់ហើយក៏ចាប់ផ្តើមខឹងទារលុយពីប្រពន្ធចំនួនបួនរយដុល្លារទារមិនបាន ក៏ទាញកាដុងប្រេងម៉ាស៊ូតពីកានចាក់នៅក្រោមផ្ទះហើយចាក់អង្ករពីលើបម្រុងធ្វើសកម្មភាពដុតផ្ទះ ត្រូវបានកម្លាំងនគរបាលស្រុកសហការជាមួយប៉ុស្តិ៍កំពង់ឫស្សី ព្រមទាំងប្រជាការពារដឹកនាំដោយលោកអធិការបានទៅដល់ទាន់ ឈ្មោះ ជា សារ៉ុន ក៏រត់ឡើងលើផ្ទះបិតទ្វាចាក់កន្លឹះបានប្រហែលជិតមួយម៉ោងដោយមានសភាពការណ៍មិនស្រួលព្រោះជនបង្ករ ស្រែកថាខ្ញុំពុលថ្នាំហើយរួចក៏ក្អួត លោកអធិការបានអោយកម្លាំងឡើងតាមបង្អួចមើលឃើញ ឈ្មោះ ជា សារ៉ុន ក្រាប ក្អួតលិតចង្គង់និងននាបដោយសារលេបថ្មាំក្រពះជាច្រើនគ្រាប់ដើម្បីសម្លាប់ខ្លួន ក៏ជួយសង្រោះ។
បច្ចុប្បន្ន ឈ្មោះ ជា សារ៉ុនត្រូវបានប្រពន្ធយកឡានពេទ្យដឹកទៅព្យាលបាលនៅមន្ទីពេទ្យបង្អែកស្រុកពារាំង រីឯម៉ូតូម៉ាក សេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GD-៧០៨៣ ភ្នំពេញយកមករក្សាទុកនៅប៉ុស្តិ៍រងចាំម្ចាស់គេត្រឡប់មកពីព្យាបាលពីមន្ទីពេទ្យវិញ ៕