កំពុង​អង្គុយ​ហូប​បាយ​ត្រូវ​ជនសង្ស័យ​លួច​ចាក់​២​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​

16-December-2017 | ដោយ ពលមនសិការ

​ប៉ៃលិន​៖​ កាលពី​យប់​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​ នៅ​ត្រង់​ចំណុច​វត្ត​ព្រៃ​សន្ទះ​ ស្ថិត​ក្នុងភូមិ​ព្រៃ​សន្ទះ​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ រដ្ឋ​ បញ្ញា​ ភេទ​ប្រុស​ អាយុ​ ៥៤​ឆ្នាំ​ មុខរបរ​ជាងសំណង់​ មាន​ទីលំនៅ​ភូមិ​បឹង​ត្រ​គួ​ន​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ថុ​ង​ សុខុម​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ ភូមិ​ព្រៃ​សន្ទះ​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​

​ហេតុការណ៍​នេះ​ជនសង្ស័យ​បាន​យក​កាំបិត​ ចិតបន្លែ​មក​ចាក់​ជន​រង​គ្រោះ​ខណៈ​កំពុង​អង្គុយ​ហូប​បាយ​ចំនួន​ ០២​កាំបិត​ ត្រង់​កន្លែង​ក្រោម​ដោះ​ខាងឆ្វេង​បណ្ដាល​អោយ​ស្លាប់​ភ្លាមៗ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​មក​ជន​ សង្ស័យ​បាន​រត់គេច​ខ្លួន​ បាត់​ស្រមោល​ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​រុករក​ និង​តាម​ចាប់​ដើម្បី​ចាត់ការ​តាម​ នីតិវិធី​ច្បាប់​ ៕​ 


ចំនួនអ្នកទស្សនា

    20633817

  • ថ្ងៃនេះ9691
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76211
  • ខែនេះ191361
  • ឆ្នាំនេះ191361
  • សរុប20633817