បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​គប់​ម្តាយ​បែកក្បាល​ ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​

18-December-2017 | ដោយ ពលមនសិការ

​ពោធិ៍សាត់​ ៖​ ជនសង្ស័យ​ឈ្មោះ​ កា​ វ៉ៃ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ក្រសាំង​គ្រួ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្នារ​ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ករណី​ គប់​ម្តាយ​បែកក្បាល​ កាលពី​វេលា​ម៉ោង​១៧​ និង​២០​នាទី​ ល្ងាច​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ភូមិ​.​ឃុំ​របស់​ជនសង្ស័យ​រស់នៅ​ ។​
​ ​
​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ សុខ​ ថា​ ភេទ​ស្រី​ អាយុ​៦៩​ឆ្នាំ​ ត្រូវជា​ម្តាយ​ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ឈ្មោះ​ កា​ វ៉ៃ​ ត្រូវជា​កូន​ ផឹកស្រា​ជាមួយ​មិត្តភក្តិ​ស្រវឹង​ជោគ​ជាំ​ លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​មក​សុំ​លុយ​ពី​រូប​គាត់​ ខណៈ​ដែល​ឃើញ​កូន​ស្រវឹង​ជោគ​ជាំ​ ជន​រង​គ្រោះ​ឆ្លើយ​ថា​ គ្មាន​លុយ​ទេ​ ជនសង្ស័យ​ជា​កូន​ក្រឡេក​ឃើញ​គ្រាប់ត្នោត​ នៅ​ក្បែរ​ខ្លួន​ក៏​រើស​គ្រាប់ត្នោត​នោះ​ គប់​សំដៅចំ​ក្បាល​គាត់​ បណ្តាល​ឲ្យ​បែកក្បាល​ក្រោយ​ពេល​កើតហេតុ​ ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​បាកាន​ ។​
​ ​
​លោក​អនុសេនីយ៍ឯក​ ញៀន​ សា​វឿ​ន​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្នា​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ កា​ វ៉ៃ​ គឺ​សមត្ថកិច្ច​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ហើយ​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​ ឃាត់ខ្លួន​ជនសង្ស័យ​យក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ដើម្បី​កសាង​សំណុំរឿង​ ចាត់ការ​តាម​ច្បាប់​ តែ​ដោយ​ការ​សុំ​អង្វរ​ពី​ជន​រង​គ្រោះជា​ម្តាយ​ សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ បាន​ធ្វើការ​អប់រំ​ជនសង្ស័យ​ឲ្យ​បញ្ឈប់​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ ហើយ​ឲ្យ​ត្រឡប់​ទៅ​មើលថែ​ម្តាយ​នៅ​មន្ទីរពេទ្យ​វិញ​ ៕​

ចំនួនអ្នកទស្សនា

    20632017

  • ថ្ងៃនេះ7891
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74411
  • ខែនេះ189561
  • ឆ្នាំនេះ189561
  • សរុប20632017