ថ្នាំ​ញៀន​ជិត​២​ខាំ​ និង​មុខសញ្ញា​៣​នាក់​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ ឃាត់​ ​ជា​បន្តបន្ទាប់​

18-December-2017 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ ជនសង្ស័យ​ចំនួន​៣​នាក់​ រួម​ជាមួយនឹង​ថ្នាំ​ញៀន​ជិត​២​ខាំ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ ខណៈ​ដែល​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ​ចំនួន​ពីរ​លើក​ ក្នុង​ថ្ងៃ​តែ​មួយ​ ។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​ខេត្ត​ បានអោយ​ដឹង​ថា​កិច្ច​ប្រតិបត្តិការ​លើក​ទី​១​ បាន​ប្រព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង​ ១​រសៀល​ ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ ត្រង់​ចំណុច​ភូមិ​ ព្រែក​ព្រះស្តេច​ សង្កាត់​ ព្រែក​ព្រះស្តេច​ ក្រុង​ បាត់ដំបង​ ដោយ​កំលាំង​ការិយាល័យ​ជំនាញ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​ ២​ នាក់​ ។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​គឺ​មានឈ្មោះ​ លី​ សីហា​ ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ កម្មករ​ ទីលំនៅ​ភូមិ​ ដាំ​ស្ពៃ​ សង្កាត់​ ស្លា​កែ​ត​ ក្រុង​ បាត់ដំបង​និង​ឈ្មោះ​ អួន​ ងិ​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មុខរបរ​ គ្មាន​ ទីលំនៅ​ភូមិ​ វត្ត​រំដួល​ សង្កាត់​ ចំការ​សំរោង​ ក្រុង​ បាត់ដំបង​ ។​

​នៅ​ពេល​នោះ​ដែរ​ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​ មួយ​ចំនួន​រួម​មាន​ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ ចំនួន​ ៤​កញ្ចប់​ ទម្ងន់​២,៧០​ ក្រាម​ គ្រឿងញៀន​ប្រភេទ​ អ៊ិ​ច​ស្តា​ស៊ី​ ជា​ប្រភេទ​ ថ្នាំ​គ្រវី​ បាន​ចំនួន​ ១០​ គ្រាប់​ ទូរស័ព្ទ​ដៃ​ ៣​ គ្រឿង​ និង​ ម៉ូតូ​ ១​ គ្រឿង​ ។​

​លុះ​នៅ​វេលា​ម៉ោង​ ៣​ និង​ ៣៥​ នាទី​ រសៀល​ ថ្ងៃ​ ដដែល​ កម្លាំង​ជំនាញ​ បាន​ចុះ​ទៅ​កាន់​ ភូ​មិន​រា​ ឃុំ​ន​រា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ ម្នាក់​ឈ្មោះ​ លឹ​ម​ ហាក់​ស្រស់​ ភេទ​ ស្រី​ អាយុ​ ២៧​ ឆ្នាំ​ មុខរបរ​ គ្មាន​ ទីលំនៅ​ ភូមិ​ វត្ត​លៀប​ សង្កាត់​ ចំការ​សំរោង​ ក្រុង​ បាត់ដំបង​ ។​

​មុខសញ្ញា​ទី​២​ នេះ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ ចំនួន​ ១៥​ កញ្ចប់​ ទម្ងន់​ ១៧៤​ ក្រាម​ ទូរស័ព្ទ​ដៃ​ចំនួន​ ២​ គ្រឿង​ និង​ ម៉ូតូ​ ១​ គ្រឿង​ ម៉ាក​ ឃ្លី​ច​ ពណ៌​ ស​ ស៊ែ​រី​ ឆ្នាំ​ ២០១៤​ ពាក់​ស្ល​កា​លេខ​ បាត់ដំបង​ 1M-​ 9529​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ រួម​ជាមួយនឹង​វត្ថុ​តាង​ ត្រូវ​បាន​កំលាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ ដើម្បី​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ ៕​ 

ចំនួនអ្នកទស្សនា

    20633257

  • ថ្ងៃនេះ9131
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75651
  • ខែនេះ190801
  • ឆ្នាំនេះ190801
  • សរុប20633257