ប្រជាពលរដ្ឋ​១៧​នាក់​ ដែល​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​ត្រូវ​បាន​ដោះ​លែង​ហើយ​ប្រជាពលរដ្ឋ​ដោះ​លែង​រថយន្ត​ថៃ​ចំនួន​៨​គ្រឿង​ដូច​គ្នា​

19-December-2017 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ ប្រជាពលរដ្ឋ​១៧​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ឃាត់​ត្រូវ​បាន​ដោះ​លែង​ហើយ​ប្រជាពលរដ្ឋ​ដោះ​លែង​រថយន្ត​ថៃ​ចំនួន​៨​គ្រឿង​ដូច​គ្នា​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ ឈម​កម្ពុជា​ច្រករបៀង​តំបន់​៥​ ស្ថិត​ភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ឃួ​ន​ ជឿន​ មេបញ្ជាការ​យោធារ​វរៈ​ការពារ​ព្រំដែន​លេខ​៥០៣​ បាន​ប្រាប់​ថា​៖​នៅ​អំឡុង​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ អាជ្ញាធរ​ថៃ​បាន​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់​ ស្រី​៥​នាក់​ និង​ម៉ូតូ​១៣​គ្រឿង​ក្បែរ​ព្រំដែន​ស្ថិត​ភូមិ​ណ​ង​ចាក់​កែវ​ ឃុំ​គោក​ស៊ូ​ង​ស្រុក​គោក​ធ្យូង​ខេត្ត​ស្រះ​កែវ​។​

​លោក​បាន​បញ្ជាក់​ថា​៖​មូលហេតុ​ដែល​ថៃ​ឃាត់​គឺ​បាន​ចោទ​កាន់​ពលករ​ខ្មែរ​ធ្វើការ​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​ថៃ​ទៅ​ព្រឹក​វិល​ល្ងាច​ចោទ​ថា​លួច​ម៉ាស៊ីន​ក្នុង​ចំការ​ក្នុង​ទឹកដី​ថៃ​ក្បែរ​ព្រំដែន​ខណៈ​ពេល​ដែល​ត្រឡប់​មក​ពី​ធ្វើការ​ដែល​បាត់​កាលពី​ល្ងាច​កាល​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ក្រោយ​ពេល​ប្រជាពលរដ្ឋ​ថៃ​បាត់​ម៉ាស៊ីនភ្លើង​១​គ្រឿង​លុះ​ព្រឹក​ឡើង​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​តាម​ច្រករបៀង​តំបន់​ប្រាំ​ស្ថិត​ភូមិ​ណ​ង់​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ដែល​ឈម​ភាគី​ថៃ​ ភូមិ​ណ​ង​ចាក់​កែវ​ ឃុំ​គោក​ស៊ូ​ង​ ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ឃួ​ន​ ជឿន​ បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ភាគី​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់​ និង​ម៉ូតូ​១៣​គ្រឿង​ហើយ​លោក​បានអោយ​កម្លាំង​ប្រចាំ​ទិស​លោក​វរសេនីយ៍ត្រី​ អ៊ិ​ន​ ផល​ មេបញ្ជាការ​កង​ល្បាត​លេខ​២​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​ជួប​ដោះស្រាយ​បាន​ដោះ​លែង​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់​ដោះ​លេង​មក​វិញ​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ តែ​ម៉ូតូ​ចំនួន​១៣​គ្រឿង​ ត្រូវ​បាន​ឃាត់​ថ្នូរ​អោយ​រក​ម៉ាស៊ីន​ប្រគល់​ជូន​វិញ​។​

​ទោះជា​យ៉ាង​ក៏​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឃាត់​រថយន្ត​ថៃ​ចំនួន​០៨​គ្រឿង​ចូល​ដឹក​អង្កាម​ក្នុង​ទឹកដី​កម្ពុជា​នៅ​ចំណុច​ច្រក​តំបន់​ប្រាំ​ដូច​គ្នា​ថ្នូរ​អោយ​ថៃ​ដោះ​លែង​ម៉ូតូ​១៣​គ្រឿង​ ក្រោយ​ពី​ការ​ពិភាក្សា​ថៃ​បាន​ដោះ​លែង​និង​ប្រគល់​ម៉ូតូ​១៣​គ្រឿង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​ហើយ​កម្ពុជា​បាន​ប្រគល់​ស​រថយន្ត​អោយ​ម្ចាស់​រថយន្ត​ថៃ​វិញ​ក្រោយ​ពេល​ដោះ​លេង​ម៉ូតូ​នៅ​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ដូច​គ្នា​៕​

 


ចំនួនអ្នកទស្សនា

    20633247

  • ថ្ងៃនេះ9121
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75641
  • ខែនេះ190791
  • ឆ្នាំនេះ190791
  • សរុប20633247