ភ្នំពេញ ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានី សហការជាមួយកម្លាំងស៊ើបអង្កេតនិងអនុត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យជនបរទេសដែលរស់នៅខុសច្បាប់និងគ្មានឯកសារគ្រប់គ្រាន់ ស្ថិតនៅទីតាំង ភូមិ តាង៉ូវកណ្តាល ផ្លូវលំ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ។
ដឹកនាំចុះប្រតិបត្តិដោយលោក ឧត្តមសេនីយឯក អ៊ុក ហៃ សីលា ប្រធាននាយកដ្ឋានស្រាវជ្រាវនឹងស៊ើបអង្កេតអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងភូមិតាង៉ូវកណ្តាល ផ្លូវលំ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ។
ជាលទ្ធផលៈពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន ០៧នាក់ (ស្រី០២នាក់) គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕