មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលបញ្ជូនទៅពន្ធធនាគារ

19-December-2017 | ដោយ ពលមនសិការ

កំពង់ចាម​ ៖​ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​ ដែល​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ ត្រូវ​បាន​លោក​ ប៉ុក​ សុវណ្ណ​មុនី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​ ៨២៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​០១​នាក់​ ពី​បទៈ​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ភូមិ​ព្រែក​ពោធិ៍​ ឃុំ​ព្រែក​ពោធិ៍​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ។​

​សូម​រំលឹក​ផង​ដែរ​ថាៈ​ កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ បង្ក្រាប​ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ ។​

​ឈ្មោះ​ ស៊ឹ​ម​ វិសាល​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ ទីកន្លែង​កំណើត​ និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​ពោធិ៍​ ឃុំ​ព្រែក​ពោធិ៍​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ។​

​ បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​ រួចរាល់​ហើយ​ នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ទៅ​តាម​បញ្ញត្តិ​ច្បាប់​មាត្រា​៤០​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ៕​


ចំនួនអ្នកទស្សនា

    20632697

  • ថ្ងៃនេះ8571
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75091
  • ខែនេះ190241
  • ឆ្នាំនេះ190241
  • សរុប20632697