ដោយសារ​រឿង​ប្រចណ្ឌ​និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ បណ្តាល​ឲ្យ​ប្តី​វាយ​និង​ច្របាច់ក​ប្រពន្ធ​ស្លាប់​

20-December-2017 | ដោយ ពលមនសិការ

ខេត្តតាកែវ​ ៖​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​អូរ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ភូមិ​ជាវ​ប្តី​ខាងកើត​ ឃុំ​តា​អូរ​ ស្រុក​គិរីវង់​។​

​លោក​វរសេនីយ៍ឯក​ យុគ​ សា​រ៉ាត់​ អធិការ​ អធិការ​នគរបាល​ស្រុក​គិរីវង់​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ ឈ្មោះ​ សែ​ម​ វី​រៈ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ស្រុក​កំណើត​ នៅ​ភូមិ​ មេ​សាង​ ឃុំ​ពារាំង​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ បច្ចុប្បន្ន​រស់នៅ​កន្លែង​កើតហេតុ​ នៅ​ភូមិ​ជាវ​ប្តី​ខាងកើត​ ឃុំ​តា​អូរ​ ស្រុក​គិរីវង់​។​


​លោក​អធិការ​បន្ត​ថា​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​ និង​ច្របាច់ក​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ឈ្មោះ​ អេ​ង​ ស្រ​យ​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ជាវ​ប្តី​ខាងកើត​ ឃុំ​តា​អូរ​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ ព្រមទាំង​មានកូន​ក្នុង​ផ្ទៃពោះ​អាយុ​០៩​ខែ​ បណ្តាល​ឲ្យ​ស្លាប់​ជាមួយ​ម្តាយ​កាលពី​ម៉ោង​២​ រំលង​អា​ធ្រា​ត្រ​ ថ្ងៃខែ​ឆ្នាំ​ដដែល​។​ មូលហេតុ​ ដែល​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ​ខ្លួន​ គឺ​មក​ពី​ជនសង្ស័យ​ប្រចណ្ឌ​ប្រពន្ធ​ហើយ​ធ្លាប់​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​កាល​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​ បណ្តាល​ឲ្យ​មាន​សតិ​មិន​ប្រក្រតី​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20633307

  • ថ្ងៃនេះ9181
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75701
  • ខែនេះ190851
  • ឆ្នាំនេះ190851
  • សរុប20633307