ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១និង៣០នាទី ក្រោយពីបើកការស្រាវជ្រាវ កម្លាំងផ្នែកជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ឫស្សីកែវ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ ឫស្សីកែវ ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់រួមមានទី១. ឈ្មោះ នួន ហាណាហ្វា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែឥស្លាម មានទីលំនៅ ផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ជួញដូរ), ទី
២. ឈ្មោះ លិម ពេជ្រ ហៅឡូយ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរឥស្លាមមានទីលំនៅផ្ទះជួល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
សម្ភារៈដកហូតៈ ម្សៅក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់, ដែកសំប៉ែតកែច្នៃមួយ(សម្រាប់កាច់សោរកម៉ូតូ) កន្ត្រៃតូចមួយ ដែកកេះមួយ, ម៉ូតូមួយគ្រឿងម៉ាកC១២៥ ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1Q-1409។
បច្ចុប្បន្នកម្លាំងជំនាញកំពុង បន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕