បន្ទាយមានជ័យ ៖ អភិបាលខេត្តផ្តាំផ្ញើដល់ពលទាហ៊ានជ្រើសរើសថ្មីត្រូវខិតខំហ្វឹកហ្វឺននិងរៀនសូត្រដើម្បីការពារការពារមាតុភូមិកម្ពុជាក្នុងពិធីជូនដំណើរនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ពលទាហ៊ានដែលជ្រើសរើសថ្មីបំពេញក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទក្នុងខេត្តបន្ទាយមានជ័យមានចំនួន៦៧នាក់ដែលត្រូវពិធីជួបសំណេះសំណាលនិងជូនដំណើរចូលសាលាហ្វឹកហ្វឺន(បឹងជរាជ)យោធភូមិភាគទី៥ខេត្តបាត់ដំបង។
ជួបសំណេះសំណាលនិងជូនដំណើរពលទាហ៊ានជ្រើសរើសថ្មីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសផ្តាំផ្ញើដល់ពលទាហ៊ានដែលជ្រើសរើសថ្មីដែលបំពេញក្របខណ្ឌនៃកងយោធពលខេមរកភូមិន្ទដែលត្រូវបានជូនដំណើរចូលសាលាហ្វឹកហ្វឺនយោធភូមិភាគទី៥ខេត្តបាត់ដំបងនោះត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រដើម្បីយកទៅបម្រើការងារមាតុភូមិកម្ពុជា។
ក្នុងឱកាសនោះដែរលោក សួន បវរ រួមជាមួយមន្ត្រីរាជការកងកម្លាំងថ្នាក់ដឹកនាំបានជួបសំណេះសំណាលជាមួយពលទាហ៊ានដែលជ្រើសរើសថ្មីដែលបំពេញក្របខណ្ឌនៃកងយោធពលខេមរកភូមិន្ទចំនួន៦៧នាក់បានជូនថវិកាម្នាក់ទទួលបាន១០ម៉ឺនរៀល ៕