បន្ទាយមានជ័យ ៖ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តនៅពេលដែលប្រជាពលរដ្ឋរងគ្រោះធម្មជាតិនិងជួបការលំបាកត្រូវចុះទៅពិនិត្យជួយបានទាន់ពេលដែលលើកឡើងសិក្ខាសាលានៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តនិងប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖សមាជិកនិងអនុសាខាកាកបាទកម្ពុជាស្រុក/ក្រុងនៅពេលប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ រឺអគ្គីភ័យកើតឡើង និងប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ និងជួបការលំបាកក្នុងមូលដ្ឋានត្រូវរាយការជូនសាខាកាកបាទក្រហមកម្ពុជាខេត្តអោយបានទាន់ពេល។
លោកបានបញ្ជាក់ថា៖នេះជាការណែខ្ពង់ខ្ពស់ពីសម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានេះជាការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះត្រូវជួយអោយបានទាន់ពេលវេលា។
លោក លី សារី បានសំណូមពរថា៖ដល់សិក្ខាកាមដែលបានចូលរួមសិក្ខាសាលារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១ដល់២២ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដកស្រង់បទពិសោធន៍ស្តីពីការអនុវត្តគម្រោងកសាងភាពធន់នៅទីប្រជុំជន ក្រោយពេលទទួលបទពិសោធន៍ហើយយកទៅអនុវត្តអោយកាន់តែប្រសើរថែមទៀត៕