​អភិបាលខេត្ត​កំពង់ធំ​ បាន​ជំរុញ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ អនុវត្ត​ការងារ​អោយ​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​

21-December-2017 | ដោយ ពលមនសិការ

កំពង់ធំ​ ៖​ នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៧​ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ដែល​មាន​ចំនួន​ ៧​ករណី​ ទាំង​ ៨​ក្រុង​ ស្រុក​ដែល​មាន​បញ្ហា​រាំ​រ៉ៃ​កន្លង​មក​។​

​កិច្ចប្រជុំ​បាន​ពិនិត្យ​ ពិភាក្សា​ និង​ឯកភាព​គ្នា​ទៅ​លើ​ការងារ​សំខាន់ៗ​មួយ​ចំនួន​ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​នៅ​មូលដ្ឋាន​ទាំង​០៨​ក្រុង​-​ស្រុក​ អោយ​មាន​ប្រសិទ្ធភាព​ មាន​ដូច​ជា​៖​ទី​១-​ ការងារ​ឆ្វៀល​ដី​នៅ​តំបន់​៣​ និ​តំបន់​២​ សម្រាប់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង​ ដោយ​ជម្រុញ​ការ​ចេញ​សលាក​ប​ត្រ​ព័ត៌មាន​ អោយ​ដល់​ដៃ​ប្រជាពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​តំបន់​នីមួយៗ​ ទី​២-​ ការ​កំណត់​ទំហំ​ដី​ស្នើ​សុំ​ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អភិរក្ស​សត្វ​ខ្សឹប​ ដោយ​ត្រូវ​ពិនិត្យ​និង​ដោះស្រាយ​ជាក់ស្តែង​៣-​ ការ​ជំរុញ​ការ​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​ចេញពី​បញ្ជីសារពើភ័ណ្ឌ​របស់​មន្ទីរ​ អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត​ ទី​៥-​ ការ​ជំរុញ​ការ​សម្របសម្រួល​​ដោះស្រាយ​បញ្ហា​ដីធ្លី​ ជាក់ស្តែង​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិរក្ស​
​ប្រាសាទសំបូរព្រៃគុក​ ទី​៦-​ ការ​ជំរុញ​រៀបចំ​បង្កើត​សហគមន៍​សិប្បកម្ម​កែ​ច្នៃ​ឈើ​នៅ​ឃុំ​ចុង​ដូង​ ស្រុក​បារាយណ៍​ ទី​៧-​ ការ​ជំរុញ​ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ ពិសេស​យុវជន​ទើប​គ្រប់​អាយុ​ គឺ​សំដៅ​ឆ្ពោះទៅ​ការ​បោះ​ឆ្នោត​ ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨​នា​ពេល​ខាង​មុខ​ និង​ទី​៨-​ ការ​ជំរុញ​ពិនិត្យ​ និង​ដោះស្រាយ​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ដែល​ទាក់ទង​នឹង​សាលារៀន​ ផ្លូវលំ​ជនបទ​ ប្រព័ន្ធ​ធារាសាស្ត្រ​ បញ្ហា​សណ្តាប់ធ្នាប់​និង​អនាម័យ​សាធារណៈ​ ពិសេស​ការ​ដោះស្រាយ​គំនរ​សំរាម​តាម​ទីផ្សារ​ដែល​នាំ​អោយ​​ប៉ះពាល់​ដល់​សុខភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ពង្រឹង​ការ​ផ្តល់​នូវ​
​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​លឿន​ ឆាប់រហ័ស​ និង​មាន​តម្លាភាព​។​

​ឯកឧត្តម​ សុខ​ លូ​ បាន​ណែនាំ​អោយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ បន្ត​យកចិត្តទុកដាក់​គិតគូរ​ ពិនិត្យ​និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ និង​សំណូមពរ​ចាំបាច់​នានា​ដែល​កើត​មាន​ឡើង​នៅ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​០៨​ អោយ​បាន​ទាន់​ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ សំដៅ​ធ្វើ​អោយ​​ប្រជាពលរដ្ឋ​មូលដ្ឋាន​មាន​ភាព​កក់ក្តៅ​ ជឿជាក់​ និង​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​មូលដ្ឋាន​៕

 

 


ចំនួនអ្នកទស្សនា

    20632977

  • ថ្ងៃនេះ8851
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75371
  • ខែនេះ190521
  • ឆ្នាំនេះ190521
  • សរុប20632977