បុរស​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​ឪពុក​ខ្លួន​ប្តឹង​សមត្ថកិច្ច​ចាប់​ បញ្ជូន​ទៅ​មណ្ឌល​បន្សា​គ្រឿងញៀន​

22-December-2017 | ដោយ ពលមនសិការ

​ពោធិ៍សាត់​ ៖​ បុរស​ញៀន​ថ្នាំ​ម្នាក់​បង្ក​ការ​អុកឡុក​ក្នុង​គ្រួសារ​ត្រូវ​បាន​ឪពុក​បង្កើត​របស់​ខ្លួន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​កាលពី​ថ្ងៃ​ ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ នៅ​ចំណូ​ច​ភូមិ​បួរ​ជ្រេ​ស​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ត្រី​ ជា​ អា​រុណ​ អធិការរង​ទទួល​បន្ទុក​ការងារ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ គង់​ គៀប​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ប្តឹង​ពី​សកម្មភាព​កូនប្រុស​របស់​ខ្លួន​បាន​ញៀន​ថ្នាំ​បង្ក​ការ​អុកឡុក​ក្នុង​គ្រួសារ​ បង្ក​ភាព​វឹកវរ​ដល់​អ្នកស្រុក​ដូច្នេះ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ឈ្មោះ​ គៀប​ សីហា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ កសាង​សំណុំរឿង​តាម​និ​តិ​វិធី​និង​សហ​ការណ៍​ជាមួយ​អាណាព្យាបាល​បញ្ជូន​ខ្លួន​ជន​ញៀន​ថ្នាំ​រូប​នេះ​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្តបាត់ដំបង​។​

លោក​អធិការរង​បាន​បន្ត​ថា​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ សមត្ថកិច្ច​ក៏​បាន​កោះហៅ​ឈ្មោះ​ជ័យ​ ប៊ុ​ណ្ណារ​ត្ន័​ហៅ​សា​រ៉ា​យ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​សិរី​គ​ន្ធា​ ឃុំ​តា​លោ​ ស្រុក​បាកាន​ខេត្តពោធិ៍សាត់​ មក​អប់រំ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​ ហើយ​ឲ្យ​អាណាព្យាបាល​យក​ទៅ​អប់រំ​បន្ថែម​នៅផ្ទះ​របស់​ខ្លួន​ ៕

ចំនួនអ្នកទស្សនា

    20632487

  • ថ្ងៃនេះ8361
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74881
  • ខែនេះ190031
  • ឆ្នាំនេះ190031
  • សរុប20632487