នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ក្រុម​បងធំ​៩​នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ នៅ​ឆ្នេរ​អូរ​ឈើទាល​

22-December-2017 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​ ៖​ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ ៩​នាក់​ដែល​មាន​រហ័ស​នាម​ថា​ ក្រុម​ AL​ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​គិត​ទុកជា​មុន​ ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​នៅ​ដី​អតីត​អា​រី​ស្តុ​ន​ ឆ្នេរ​អូរ​ឈើទាល​ ក្រុងព្រះសីហនុ​ កាលពី​យប់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​។​

​លោក​ឧត្តមសេនីយ៍ត្រី​ កុ​ល​ ផា​លី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​ ហើយ​ក្រុម​ជនសង្ស័យ​ក្រុម​ជនសង្ស័យ​ បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ចំនួន​២​កាំបិត​ (​ក្បាល​និង​កញ្ចឹងក​)​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ នៅ​កន្លែង​កើតហេតុ​។​

​ជនសង្ស័យ​ទាំង​៩​នាក់​រួម​មាន​ទី​១-​ ឈ្មោះ​ ជា​ វី​ដេ​វីត​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មុខរបរ​ ជាង​ភ្លេង​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ (​ចារី​ដៃដល់​)​ ក្រុម​ AL,​ ទី​២-​ឈ្មោះ​ អ៊ុ​ង​ ដា​រា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ព្រូឡាន​ នៅ​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ (​សហចារី​)​ ក្រុម​AL,​ទី​៣-​ឈ្មោះ​ គង់​ មាន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ លក់ដូរ​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ (​សហចារី​)​ ក្រុម​ AL,​ ទី​៤-​ ឈ្មោះ​ ហ៊ុយ​ សេង​លី​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ មុខរបរ​ សិស្ស​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ (​សហចារី​)​ ក្រុម​ ADZ,​ ទី​៥-​ ឈ្មោះ​ យូ​ អ៊ី​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​៤​ ក្រុងព្រះសីហនុ​(​សហចារី​)​ ក្រុម​ ADZ,​ ទី​៦-​ ឈ្មោះ​ ឃាង​ ណា​រិ​ន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ (​សហចារី​)​ ក្រុម​ADZ,​ ទី​៧-​ ឈ្មោះ​ ខាន់​ សំណាង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​៤​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ (​សហចារី​)​ ក្រុម​អាវុធ​ខ្លី​ ម៉ា​កឡុក​១៧​ ប្រើ​ហ្គា​ស​ ក្រុម​ADZ,​ ទី​៨-​ ឈ្មោះ​ បូ​ ចាន់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​២​ ក្រុងព្រះសីហនុ​ (​សហចារី​)​ ក្រុម​ADZ,​ និង​ទី​៩-​ឈ្មោះ​ សោម​ វី​រតនា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​៤​ សង្កាត់​៤​ ក្រុងព្រះសីហនុ​(​សហចារី​)​ អ្នក​ផ្តល់​កាំបិត​ក្រុម​ ADZ​។​ បក្សពួក​វា​ នៅ​សល់​៥​នាក់​ទៀត​ កំពុង​តាម​រក​ចាប់ខ្លួន​។​

​វត្ថុ​តាង​ចាប់​យក​៖​ កាំបិត​កា​ចែត​មួយ​ (​ឧបករណ៍​សម្រាប់​ធ្វើឃាត​),​ អាវុធ​ខ្លី​ ម៉ា​កឡុក​១៧​ ប្រើ​ហ្គា​ស​មួយ​ដើម​,​ ម៉ូតូ​ ចំនួន​៣​គ្រឿង​ (​ម៉ាក​សេ​១២៥​ សេរី​ឆ្នាំ​២០១៧​ ចំនួន​ ២​ និង​ម៉ាក​ MSX​ មួយ​គ្រឿង​)​។​

​លោកស្នងការ​រង​បន្ត​ថាៈ​ មូលហេតុ​ គំនុំ​រវាង​ក្រុម​បង​តូច​បងធំ​ពួក​វា​បាន​ចែក​ជា​ក្រុម​មានៈ​ ក្រុម​ K-BOY,​ ក្រុម​ កាំបិត​ធំ​
,​ ក្រុម​ AL,​ ក្រុម​ ADZ​។​

​ចំណែក​ជន​គ្រោះ​ បើ​តាម​លោកស្នងការ​រង​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សយ​ លួ​ន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ប៉ាវ​ម៉ា​យ​ (​ជា​ក្រុម​កាំបិត​ធំ​)​។​

​លោក​ការ​រង​បាន​បញ្ជាក់​ថា​និង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត​ត្ត​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ​ ដើម្បី​អនុវត្ត​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    20632947

  • ថ្ងៃនេះ8821
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75341
  • ខែនេះ190491
  • ឆ្នាំនេះ190491
  • សរុប20632947