ពោធិ៍សាត់ ៖ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរំលេចនៃធិការដ្ឋាននគរបាលស្រុកបាកានបានចុះល្បាត ហើយក៏ជួបប្រទះក្រុមឆក់ត្រីមានគ្នា០៤នាក់ មានដុំឆក់ត្រី០៣គ្រឿងនិងទ្រុងដាក់ត្រី០១ ការ៉ុង ០៤ បំរ៉ុងធ្វើសកម្មភាពឆក់ត្រី ប៉ុន្តែត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា កាលពីវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅវាលស្រែស្ថិតក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបានប្រាប់ឲ្យដឹងថា ករណីបង្ក្រាបបទល្មើសឆក់ត្រីនេះកងកម្លាំងនគរបាលយើងប្រមូលបានវត្ថុតាងមានដូចជាៈ ដុំឆក់ត្រី០៣គ្រឿងនិងទ្រង់ដាក់ត្រី០១ ការ៉ុង ០៤ពីជនល្មើសដែលលាក់ទុកក្រោមគោយន្តនៅវាលស្រែ និងម៉ូតូសង់កូរេ០១គ្រឿង រីឯក្រុមជនល្មើសទាំង ០៤នាក់បានរត់គេចខ្លួនបាត់អស់។
ចំពោះវត្ថុតាងទាំអស់នេះកម្លាំងនគរបាលយើងបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយតាមនិតិវិធី ៕