ឧត្តរមានជ័យ ៖ កម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលបេង ដឹកនាំបញ្ជារដោយលោកអនុសេនីយ៍ទោ ឈឿង ឆប នាយប៉ុស្ថិ៍ បានចេញល្បាត និងត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រឃុំ ហើយបានឃាត់ខ្លួនក្មេងទំនើង ដែលបង្ករការអុកឡុកនៅកន្លែងរាំធុងបាស និងបង្ហោះម៉ូតូតាមដងផ្លូវនៅយប់ ធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ ហេតុការនោះ បានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុច ភូមិពោធិថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនរួមមានទី១-ឈ្មោះ សេក ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ទី២-ឈ្មោះ ឃាម ឌិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំអំពិល ឃុំគោកមន និងទី៣-ឈ្មោះ ខៀវ វ៉ាន់នី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពោធិថ្មី ឃុំបេង ស្រុកបន្ទាយអំពិល។
កម្លាំងបានឃាត់ខ្លួនមកកាន់ប៉ុស្ថិ៍រដ្ឋបាល ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា អោយឪពុកម្តាយធានាយកទៅវិញ ៕