កណ្តាល ៖ គ្រោះថ្នាក់ចរារណ៍មួយបានកើតឡើងរវាងរថយន្តដឹកដីបុកម៉ូតូបណ្តាលឲ្យមនុស្សប្រុស-ស្រី ៤នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ហេតុការណ៍គួរឲ្យរន្ធត់ខាងលើបានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី ស្ថិតលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ០១-០២ នៅចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថាមុនពេលកើតហេតុខាងលើមានរថយន្តមួយគ្រឿង នីសសាន់ប្រភេទបែន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2777 បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ តៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង (ថ្នល់ទទឹងទៅកំពង់ត្រាំ) លុះដល់ចំណុចកើតហេតុ ខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4614 បើកបរដោយឈ្មោះ ម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ(ពាក់មួកសុវត្តិភាព )បានឌុប ប្រពន្ធកូននឹងក្មួយ។
លោកអធិការបន្តថាអ្នករងគ្រោះរួមមានទី១- ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបកម្មករ ត្រូវជាប្រពន្ធទី២-ឈ្មោះ ម៉ន សម្បត្តិ អាយុ០២ឆ្នាំ ត្រូវជាកូន ក្នុងបន្ទុកទី៣- ឈ្មោះ ខេម ស្រីម៉ី អាយុ០៩ឆ្នាំ ត្រូវជាក្មួយ និងទី៤-ឈ្មោះ ម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ។
អ្នកទាំងបួន មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលបើកពីទិសខាងត្បូងទៅទិសខាងជើង (កំពង់ត្រាំទៅថ្នល់ទទឹង)ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
បន្ទាប់ពីកើតហេតុ អ្នកបើកបរត្រូវកម្លាំងជំនាញបានឃាត់ខ្លួន យកមក អធិការដ្ឋាន និងធ្វើតេស្តទឹកនោម ជាលទ្ធផល ពុំមាន សារធាតុញឿនក្នុងខ្លួននោះទេ។ យោងតាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿតាមនិតិវិធីច្បាប់ ៕