បន្ទាយមានជ័យ ៖ សិស្សសាលា២នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចណ៍រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ បុកជាមួយម៉ូតូ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង១៥នាទីតាមបណ្តោយជាតិលេខ៥ ស្ថិតភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ២នាក់រួមមាន ទី១-ឈ្មោះ រី លីណា ភេទប្រុស អាយុ១៤ឆ្នាំ ទី២-ឈ្មោះ ធឿន វណ្ណសី ភេទប្រុស អាយុ១៥ឆ្នាំ ជនរងគ្រោះរស់នៅភូមិ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះជាសិស្សសាលា២នាក់បានជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1N-6839 សេរីឆ្នាំ២០១៦ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅកើតទៅលិច ហើយមានរថយន្តធុនធំម៉ាក់ ហ៊ីយ៉ានដាយដែលពាក់ស្លាក់លេខ តាកែវ 3A-1735 បើកដោយឈ្មោះ យ៉ុង សុរាប ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រែង សង្កាត់ថ្កូវ ក្រុងត្របែក ខេត្តព្រៃវែង បានបើកបររថយន្តក្នុងល្បឿនលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិចដូចគ្នាបានបុកជនរងគ្រោះជិះម៉ូតូពីក្រោយពេញទំហឹងបណ្តាលស្លាប់និងកន្លែងភ្លាមៗ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យវាស់វែងអោយដឹងថា៖មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលជនរងគ្រោះ២នាក់ត្រូវរថយន្តបុកពីក្រោយបណ្តាលស្លាប់នេះគឺបង្កឡើងដោយរថយន្តបើកបរគ្មានការប្រុងប្រយ័ត្នទើបបណ្តាលបុកជនរងគ្រោះជាសិស្សសាលាស្លាប់២នាក់និងកន្លែងក្រោយពេលកើតហេតុជនរងគ្រោះដែលស្លាប់ប្រគល់ជូនសាច់ញាតិ។ ចំណែករថយន្តដែលបង្កនិងម៉ូតូរងគ្រោះបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តន៍តាមច្បាប់ ៕