សមត្ថកិច្ច​គយ​រាជធានី​ភ្នំពេញ​ប្រ​តិ​ត្តិ​ការ​បង្ក្រាប​ម៉ូតូ​គេចពន្ធ​និង​ម៉ូតូ​រំលោភ​កម្មសិទ្ធិបញ្ញា​តាម​ស្តង់​លក់​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ​

27-December-2017 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​គយ​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​ដើម្បី​បង្ក្រាប​ម៉ូតូ​គេចពន្ធ​ខុសច្បាប់​ក៏​ដូច​ជា​ម៉ូតូ​នាំ​ចូល​រំលោភ​កម្មសិទ្ធិបញ្ញា​ និង​ម៉ូតូ​នាំ​ចូល​ដែល​មានការ​បង់ពន្ធ​មាន​ភាព​មិន​ប្រក្រតី​ដោយ​ម៉ូតូ​ស៊េរី​ខ្ពស់​បង់ពន្ធ​ម៉ូតូ​ស៊េរី​ទាប​ទៅ​វិញ​ ដើម្បី​បន្ធូ​បន្ថយពន្ធ​ធ្វើ​ឡើង​ក្នុង​រូបភាព​ឃុ​ប​គិត​គ្នា​រវាង​ឈ្មួញ​ និង​សមត្ថកិច្ច​គយ​តាម​ច្រក​ទ្វារ​ បញ្ហា​នោះ​គឺជា​កិបកេង​នាំ​ឲ្យ​មានការ​ខាតបង់​ពន្ធ​រដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​ ប្រតិបត្តិការ​ពី​សំណាក់​សមត្ថកិច្ច​គយ​ដើម្បី​បង្ក្រាប​នៅ​តាម​ស្តង់​លក់​ម៉ូតូ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​គី​រី​រម្យ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រោយ​បែកធ្លាយ​នៃ​ការ​នាំ​ចូល​រត់ពន្ធ​ម៉ូតូ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ និង​ការ​ប្តឹង​ពី​សំណាក់​ក្រុមហ៊ុន​ឈ្មោះ​ ខេ​ម​ បូ​ឌា​ ស៊ុ​យ​ហ្ស៊ុ​យ​គី​ម៉ូ​ធ័​រ​ ដែល​ជា​ក្រុម​នាំ​ចូល​ម៉ូតូ​ធំ​ជាងគេ​ផ្តាច់មុខ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ ទៅ​អគ្គនាយកដ្ឋាន​គយ​កម្ពុជា​ដើម្បី​ជួយ​ទប់ស្កាត់​នៃ​ការ​នាំ​ចូល​ម៉ូតូ​គេចពន្ធ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ ចេញពី​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ ហើយ​បាន​រង​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ គយ​ម៉ូតូ​គេចពន្ធ​រំលោភ​កម្មសិទ្ធិបញ្ញា​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​រាជធានី​ភ្នំពេញ​ហើយ​នោះ​។​
​ ​
​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ស្តង់​លក់​ម៉ូតូ​នៅ​ចំណុច​គី​រី​រម្យ​ពី​សំណាក់​សមត្ថកិច្ច​គយ​ គ្មាន​បាន​លទ្ធផល​ផ្លែផ្កា​អ្វី​នោះ​ឡើយ​ គ្រា​ដែល​មាន​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ ម្ចាស់​ស្តង់​លក់​ម៉ូតូ​ទទួល​បាន​ព័ត៌មាន​បានដឹង​ជា​មុន​និង​បាន​រំដោះ​ចេញ​នូវ​ម៉ូតូ​គេចពន្ធ​ផុត​អស់​ទៅ​ហើយ​ មុន​និង​សមត្ថកិច្ច​គយ​ចុះ​ទៅ​ដល់​នោះ​។​
​ ​
​សូម​រំលឹក​ថា​កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ថ្មីៗ​នេះ​ សមត្ថកិច្ច​គយ​ បាន​ធ្វើការ​បង្ក្រាប​ម៉ូតូ​បង់ពន្ធ​មាន​ភាព​មិន​ប្រក្រតី​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ចំនួន​៤០​គ្រឿង​ នៅ​ចំណុច​ចំណតរថយន្ត​ផ្សារ​ថ្មី​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​ម៉ូតូ​នោះ​បាន​បម្រុង​នាំ​ចេញ​ដឹក​តាម​រថយន្ត​ឆ្ពោះ​មក​ខេត្តសៀមរាប​។​ ការ​បង់ពន្ធ​មាន​ភាព​មិន​ប្រក្រតី​គឺ​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​គយ​បង់ពន្ធ​បញ្ចុះ​ស៊េរី​ខ្ពស់​មក​ស៊េរី​ទាប​ ម៉ូតូ​ស៊េរី​ថ្មី​ឆ្នាំ​២០១៧​មក​បង់ពន្ធ​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៥​ បង់ពន្ធ​បែប​នោះ​ធ្វើ​ឲ្យ​រដ្ឋ​ខាត​ចំណូល​ពន្ធ​ម៉ូតូ​១​គ្រឿង​យ៉ាង​ហោច​ណាស់​៥០០​ដុល្លារ​ និង​មិនតែប៉ុណ្ណោះ​បាន​រំលោភ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ ស៊ុ​យ​ហ្ស៊ុ​យ​គី​ម៉ូ​ធ័​រ​ មាន​សិទ្ធិ​ផ្តាច់មុខ​នាំ​ចូល​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​។​ ឈ្មួញ​នាំ​ម៉ូតូ​រង​ការ​បង្ក្រាប​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ រស់​ ម៉េ​ង​លី​ ហៅ​ជ្រុ​យ​ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ម៉ូតូ​៤០​គ្រឿង​រង​ការ​បង្ក្រាប​នោះ​មុន​ដំបូង​ត្រូវ​បាន​គេ​ង្ស័​យ​ថា​នាំ​ចូល​តាម​ច្រកព្រំដែន​ខេត្តបាត់ដំបង​ ក្រោយមក​មាន​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​មានការ​សង្ស័យ​ឈ្មួញ​នាំ​ចូល​តាម​ច្រក​កំពង់​ផែ​អន្តរជាតិ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​វិញ​ ជុំវិញ​បញ្ហា​នេះ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​រក​ការ​ទំនាក់ទំនង​សាកសួរ​បំភ្លឺ​បាន​ទេពី​ប្រធាន​គយ​ប្រចាំ​កំពង់​ផែ​អន្តរជាតិ​ស្វយ័ត​ក្រុងព្រះសីហនុ​នោះ​។​ ម៉ូតូ​ទាំងនោះ​បច្ចុប្បន្ន​កំពុង​តែ​រក្សា​ទុក​នៅ​នាយក​ដ្ឋា​គយ​និង​រដ្ឋាករ​បង្ការ​និង​បង្ក្រាប​បទល្មើស​រាជធានី​ភ្នំពេញ​ ៕​ 


ចំនួនអ្នកទស្សនា

    20634837

  • ថ្ងៃនេះ10711
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77231
  • ខែនេះ192381
  • ឆ្នាំនេះ192381
  • សរុប20634837