ស្ត្រី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ការ​យក​អនីតិជន​ជា​អាទិ៍​ចេញ​ដោយ​មិន​ស្របច្បាប់​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​ពន្ធនាគារ​

27-December-2017 | ដោយ ពលមនសិការ

​កំពង់ចាម​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ ត្រូវ​បាន​លោក​ ប៉ុក​ សុវណ្ណ​មុន្នី​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្តកំពង់ចាម​ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ លេខ​ ០៧​ ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ ពី​បទ​ការ​នាំ​យក​អនីតិជន​ជា​អាទិ៍​ចេញ​ដោយ​មិន​ស្របច្បាប់​ ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​តា​នា​ន់​(​ខ​)​ ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​

​សូម​រម្លឹក​ថាៈ​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១២​ថ្ងៃត្រង់​ មាន​ករណី​ការ​យក​អនីតិជន​ជា​អាទិ៍​ចេញ​ដោយ​មិន​ស្របច្បាប់​ នៅ​ចំណុច​ភូមិ​ស្វាយ​តា​នា​ន់​(​ខ​)​ ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​។​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​ នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ម្នាក់​ ឈ្មោះ​ ហ៊ី​ម​ នោរី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ នៅ​ភូមិ​ស្វាយ​តា​នា​ន់​(​ខ​)​ ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ និង​បាន​សង្គ្រោះ​ជន​រង​គ្រោះ​ ប្រគល់​ជូន​ឪពុក​ម្តាយ​វិញ​។​

​បច្ចុប្បន្ន​ ជនជាប់ចោទ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​ រួចរាល់​ហើយ​ តាម​បញ្ញត្តិ​ច្បាប់​ មាត្រា​៩​ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ ៕​ 

 

ចំនួនអ្នកទស្សនា

    20634797

  • ថ្ងៃនេះ10671
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77191
  • ខែនេះ192341
  • ឆ្នាំនេះ192341
  • សរុប20634797