នគរបាល​ឃាត់​ខ្លួ​នជនសង្ស័យ​ ២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

28-December-2017 | ដោយ ពលមនសិការ

ត្បូងឃ្មុំ​ ៖​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឈឿ​ន​ កុសល​ ភេទ​ប្រុស​ អាយុ​ ២៣​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ឋាន​ភូមិ​មេមត់​កណ្តាល​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ នៅ​ចំណុច​បរិវេណ​វត្ត​បទុម​រតនា​រាម​មេមត់​ ស្ថិត​ក្នុងភូមិ​ត្បូង​វត្ត​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៣​និង​៤៥​ នាទី​រសៀល​។​

​បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​យើង​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​នូវ​ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ មួយ​ កញ្ចប់​ធំ​ រួច​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ ស្រុក​មេមត់​ ដើម្បី​សាកសួរ​ចម្លើយ​។​

​តាម​ចម្លើយ​សារ​របស់​ឈ្មោះ​ ឈឿ​ន​ កុសល​ បាន​ឲ្យ​ដឹង​ថា​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​នោះ​ គឺ​រូបគេ​បាន​ទិញ​ពី​ឈ្មោះ​ យី​វ​ ចំរើន​ម៉ូ​លី​កា​ ហៅ​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​ ២២​ ជាតិខ្មែរ​ មាន​លំនៅ​ឋាន​ភូមិ​ត្បូង​វត្ត​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ក្នុង​តំលៃ​ ១៨០,០០០​ ៛​ ។​

​ក្រោយ​ពី​បាន​ទទួល​ចម្លើយ​សារភាព​ភ្លាម​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ឈ្មោះ​ យី​វ​ ចំរើន​ម៉ូ​លី​កា​ ហៅ​ ស្រី​មុំ​ រហូត​ដល់​ចំណុច​ភូមិ​មេមត់​កណ្តាល​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ កំពុង​ជិះ​ម៉ុ​តូ​ឌុ​ប​ដោយ​ឈ្មោះ​ អ៊ុ​ន​ ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​។​ ខណៈ​ពេល​នៅ​ផង​ដែល​ឈ្មោះ​ យី​វ​ ចំរើន​ម៉ូ​លី​កា​ ហៅ​ ស្រី​មុំ​ បាន​ដក​ថង់​ផ្លា​ស្ទិ​ក​ចេញពី​ហោប៉ៅ​ខោ​ខៅ​ប​យ​ បោះចោល​ទៅ​លើ​ដី​ ដោយ​ឃើញ​សមត្ថកិច្ច​យើង​កំពុង​ព្យាយាម​ស្ទាក់​ឃាត់ខ្លួន​រូប​នាង​។​ ភ្លាម​នោះ​កម្លាំង​យើង​បាន​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់​ រួច​រក​ឃើញ​នូវ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​ ០៣​ កញ្ចប់​តូច​ នៅ​លើ​ដី​ក្បែរ​លូ​ដែល​ឈ្មោះ​ យី​វ​ ចំរើន​ម៉ូ​លី​កា​ ហៅ​ ស្រី​មុំ​ ព្យាយាម​បោះចោល​បំបាត់ភស្តុតាង​ ហើយ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ ដើម្បី​សាកសួរ​ចម្លើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០៣​ នាក់​ខាងលើ​ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ទាំង​ ០៤​ កញ្ចប់​ ក្នុង​នោះ​ ០១​ កញ្ចប់​ធំ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​មេមត់​ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លូ​ន​ទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕

ចំនួនអ្នកទស្សនា

    20634817

  • ថ្ងៃនេះ10691
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77211
  • ខែនេះ192361
  • ឆ្នាំនេះ192361
  • សរុប20634817