ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី កម្លាំងការិយាល័យបានអន្តរាគមន៍ បង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់នៅចំណុច មុខវត្តកោះ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋ)។
ករណីទី១ ៖ ជនសង្ស័យធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្លូវព្រះ មុន្នីវង្សកែង ផ្លូវ១៨៤ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ជនរងគ្រោះឈ្មោះ XIAO DUN QI ANG ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ លក់ដូរ កាន់លិខិតឆ្លងដែនលេខ G ៥៤៣៣៣៤៨៣ ស្នាក់នៅសណ្ឋាគារអេស៊ា ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា។
ករណីទី២ ៖ ជនសង្ស័យធ្លាប់ធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៨និង៤០នាទី នៅចំណុចមុខផ្ទះលេខ១២១អឺ០ផ្លូវលេខ២៧៤ ក្រុម១៥ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយកើតហេតុជនបរទេស ភេទស្រី មិនស្គាល់អត្តសញ្ញាណ មិនបានទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹតទេ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហុក ម៉ាណារ៉ា ហៅ ទ្រី ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ទី២-ឈ្មោះ ង៉ោ ប៉ាវ ភេទ ប្រុស អាយុ ១៤ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាចិនទួនហ្វាស្នាក់នៅផ្ទះលេខ១៦២ ផ្លូវ១០៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា។
វត្ថុតាងចាប់ៈ មធ្យោបាយធ្វើសកម្មភាពម៉ូតូម៉ាក SUZUKI SMASHV ពណ៌ខ្មៅ សេរីឆ្នាំ២០១២ លេខតួ-លេខម៉ាស៊ីន 115507 ពាក់ស្លាកលេខភ្នំពេញ 1BG-9345។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕