បុរស​ម្នាក់​ត្រូវ​នគរបាល​ឃាត់​តាម​ដីកា​ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​

28-December-2017 | ដោយ ពលមនសិការ

​បាត់ដំបង​ ៖​ ដោយ​អនុវត្ត​តាម​បទបញ្ជា​ណែនាំ​របស់​ឯកឧត្តម​ អ៊ុ​ច​ សុ​ខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វណ្ណ​នី​ ស្នងការ​រង​ទទួល​ផែន​យុត្តិធម៌​ បាន​ដឹកនាំ​ជំនាញ​ អនុវត្ត​ តាម​ដីកា​បង្កា​ប់​ឲ្យ​ចាប់ខ្លួន​លេខ​២១៣​ របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន​ នៅ​ខេត្ត​ត្បូ​ឃ្មុំ​ ខណៈ​ដែល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ពី​សាលដីកា​ មក​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​ខេត្តបាត់ដំបង​។​

​ករណី​នេះ​ លោក​ឧត្ដមសេនីយ៍ត្រី​ ជេ​ត​ វណ្ណ​នី​ បាន​ប្រាប់​អោយ​ដឹង​ថា​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១២​និង​៣០​នាទី​ កំ​ម្លាំ​ង​ជំនាញ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​ បាន​អនុវត្តន៍​តាម​ដីកា​បង្កា​ប់​ឲ្យ​ចាប់​ខ្លួ​លេខ​២១៣​ របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ជនសង្ស័យ​ឈ្មោះ​អ៊ី​ សារី​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ទីលំនៅ​ក្រុម​ទី​៧​ ភូមិ​រការ​ខ្នុរ​ ស្រុក​ក្រូចឆ្មា​ ខេត្ត​ត្បូងឃ្មុំ​ ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន​ នៅ​ខេត្ត​ត្បូ​ឃ្មុំ​។​

​ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​កំ​រៀង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​អ៊ី​ សារី​ នៅ​ក្រុម​ទី​៣​ ភូម​កំ​រៀង​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ រួច​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​ រង​ចាំ​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ មក​ទទួល​ទៅ​និង​បន្ត​និ​តិ​វិធី​នៅ​ខេត្ត​ត្បូងឃ្មុំ​ ៕​ 

 

ចំនួនអ្នកទស្សនា

    20635017

  • ថ្ងៃនេះ10891
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77411
  • ខែនេះ192561
  • ឆ្នាំនេះ192561
  • សរុប20635017