កណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ ប្រើអាវុធខ្លី) នៅថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី ចំណុចផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០A នៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យទី១-ឈ្មោះ ជិន លាប ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅផ្ទះសំណាក់ភ្នំមាស សង្កាត់
ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជាមេក្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនរយៈពេល០៣ឆ្នាំ។ ទី២-ឈ្មោះ គុង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេចខ្លួន និងទី៣-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ គេចខ្លួន។
វត្ថុតាងចាប់យកៈ អាវុធខ្លីមួយដើមម៉ាក K៥៩ក្រូមេ ពណ៌ស លេខ ០៧៥៧, បង់មួយ, និងគ្រប់ចំនួន០៨ ម៉ូតូម៉ាក(EXCITER) ពណ៌ស លាយក្រហមមួយគ្រឿងផលិតឆ្នាំ២០១៥ លេខតួFY០៨៨៧៩១ លេខម៉ាស៊ីន១០០២៤៨របស់ជនរងគ្រោះយកបានវិញ ទូរស័ព្ទម៉ាកណូគាលេខជនល្មើស០៦៩៦៩៥៨៦៨។
សម្ភារៈបាត់បង់ៈ ម៉ូតូម៉ាកEXCITER ផលិតឆ្នាំ015 មួយគ្រឿងពណ៌ស គ្មានស្លាកលេខ លេខតួFY០៨៨៧៩១លេខម៉ាស៊ីន១០០២៤៨ យកបានមកវិញ។
លោកអធិការបន្តថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះមិត្តភ័ក្ត្រនៅភូមិកើតហេតុ ពេលទៅជិតដល់ស្រាប់តែជនល្មើស ជិះម៉ូតូម៉ាកសង់០១៥ ពណ៌ខ្មៅមួយគ្រឿងមានគ្នា០៣នាក់ មកពីក្រោយបញ្ជាអោយជនរងគ្រោះឈប់ ជនរងគ្រោះមិនឈប់ទើបជនល្មើស បង្កើនល្បឿនទៅឈប់ពីមុខហើយអ្នកបើកម៉ូតូចុះពីលើម៉ូតូដកកាំភ្លើងខ្លីភ្ជុងមកលើជនរងគ្រោះរួចយកម៉ូតូ ឡើងជិះរត់គេចខ្លួនទៅទិសខាងជើង ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកនិងប៉ុស្ដិ៍ឃាត់បាននៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ឈ្មោះ ជិន លាប បានសារភាពថាខ្លួនជាម្ចាស់កាំភ្លើងហើយខ្លួនបានបបួលឈ្មោះ គង់និងមិត្តឈ្មោះ គង់ ម្នាក់ទៀតមិនស្គាល់ឈ្មោះចេញធ្វើសកម្មភាពប្លន់ តែមុននិងប្លន់ក្រុមខ្លួនញ៉ាំសាច់ក្រកកំបូលហើយផឹកស្រាបៀរកម្ពុជាអស់មួយកញ្ច្រែងទើបចេញធ្វើសកម្មភាព។
បច្ចុប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធីច្បាប់ ៕