កំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោក ខៀវ សន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ០៩ ត.ព្រ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទចំនួន០១នាក់ ពីបទ លួច ដែលប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សូមរំលឹកថាៈកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានបង្ក្រាប ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ា លិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីកន្លែងកំណើត និងទីលំនៅសព្វថ្ងៃនៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ ៕