ករណី​ឃាតកម្ម​ទៅ​លើ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​៨​ខែ​ សមត្ថកិច្ច​កំពុង​ ​កំណត់​មុខសញ្ញា​

29-December-2017 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ ជនសង្ស័យ​ដែល​ជា​ឃាតករ​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​ ព្រមទាំង​បាន​វាយ​ទៅ​លើ​កូនស្រី​ដែល​មាន​អាយុ​៣​ឆ្នាំ​ បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​នោះ​បច្ចុប្បន្ន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ​ ហើយ​ក៏​កំពុង​ដុត​ដៃ​ ដុត​ជើង​ក្នុង​ការ​តាម​រក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​នៅ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ នៅ​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ២​ និង​ ២០​ នាទី​រសៀល​នៅ​ចំណុច​ដង​កក់​ ភូមិ​រូង​អំពិល​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​បង្ក​ដោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​ប្រើ​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ហួ​ន​ រ៉ា​នី​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ទីលំនៅ​ភូមិ​សួន​ស្លា​ ឃុំ​ក្តុល​តា​ហែ​ន​ ស្រុក​ប​វេ​ល​ ដែល​បាន​មក​ស្នាក់​នៅ​ធ្វើស្រែ​ចំការ​នៅ​ភូមិ​ឃុំ​ខាងលើ​ ។​

​នៅ​ពេល​នោះ​ដែរ​គឺ​ស្វាមី​របស់​ស្ត្រី​រង​គ្រោះ​បាន​ចេញ​ទៅ​លើ​ផ្លែ​ឪឡឹក​នៅ​ឯ​ផ្សារ​ ដោយ​ស្ត្រី​រង​គ្រោះ​ នៅ​ជាមួយនឹង​កូនស្រី​អាយុ​៣​ឆ្នាំ​ ក៏​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើប្រាស់​ពូថៅ​កាប់​ទៅ​លើ​ស្ត្រី​រូប​នេះ​ត្រង់​ក្បាល​ ផ្នែក​ខាងក្រោយ​បណ្តាល​អោយ​ស្លាប់​ និង​វាយ​កូនស្រី​ អាយុ​៣​ឆ្នាំ​ បណ្តាល​អោយ​រង​របួសធ្ងន់​ រហូត​ដល់​ថ្នាក់​គ្រូពេទ្យ​នៅ​ស្រុក​ប​វេ​ល​មិន​ហ៊ាន​ទទួល​ ព្រមទាំង​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​ ដើម្បី​សង្គ្រោះ​ ដោយឡែក​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​។​

​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ​នេះ​ បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រូពេទ្យ​គឺ​ស្ត្រី​រូប​នេះ​មាន​ផ្ទៃពោះ​ចំនួន​៨​ខែ​ ដោយ​កូន​នេះ​ភ្លោះ​ផង​ ប៉ុន្តែ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ទាំង​ពីរ​អង្គភាព​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ គឺ​ជន​រង​គ្រោះ​មាន​បាត់​លុយកាក់​ប្រមាណ​ជាង​២​ម៉ឺន​បាត​ដែល​បញ្ហា​នេះ​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បាន​ទេ​ថា​ ជា​ករណី​ប្លន់​សម្លាប់​ឬ​ក៏​ជា​ករណី​ឃាតកម្ម​នោះ​ឡើយ​ ដោយ​គ្រាន់តែ​បច្ចុប្បន្ន​មុខសញ្ញា​បាន​កំណត់​រួច​ហើយ​និង​បាន​នាំ​ខ្លួន​មនុស្ស​ម្នាក់​មក​សាកសួរ​ជា​បណ្តើរៗ​ហើយ​ដែរ​ ៕​

ចំនួនអ្នកទស្សនា

    20634127

  • ថ្ងៃនេះ10001
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76521
  • ខែនេះ191671
  • ឆ្នាំនេះ191671
  • សរុប20634127