មន្ត្រី​នគរបាល​ម្នាក់​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម​

29-December-2017 | ដោយ ពលមនសិការ

​បាត់ដំបង​ ៖​ មន្ត្រី​នគរបាល​មួយ​រូប​ ដែល​បម្រើ​ការ​នៅ​ក្នុង​អធិការដ្ឋាន​ នគរបាល​ស្រុក​មោងឫស្សី​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត​ នៅ​ក្នុង​ថ្លុកឈាម​ខណៈ​ដែល​នគរបាល​រូប​នោះ​បាន​បើកបរ​ម៉ូតូ​ទាំង​យប់​ហើយ​ទៅ​បុក​នឹង​គូទ​រថយន្ត​ដែល​កំពុង​ចត​នៅ​លើ​ទ្រូងផ្លូវ​ដើម្បី​ដឹកស្រូវ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​ ៩​ និង​ ៤០​នាទី​យប់​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ ចំនុច​ក្រុម​ទី​៥​ ភូមិ​អំពិល​ឈូង​ ឃុំ​ឫស្សី​ក្រាំង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ រវាង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​វី​វ៉ា​ ពណ៌​ខ្មៅ​ សេរី​២០១១​ ពាក់​ស្លាក​លេខ​ បាត់ដំបង​1K-4726​ ជាមួយនឹង​រថយន្ត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​​ស្លាក​លេខ​ តាកែវ​ 3A-0422​ ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ភ្នំពេញ​ ទៅ​បាត់ដំបង​ ។​

​យោង​តាម​ប្រភព​មួយ​ចំនួន​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​ បាន​បើក​មក​ឈប់​សំចត​ដើម្បី​លើក​ស្រូវ​ឡើង​ គឺ​រហូត​ដល់​យប់​ជ្រៅ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ ដែល​បើកបរ​ដោយ​ឈ្មោះ​ មិ​ល​ ផា​ន់​ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ជា​មន្ត្រី​នគរបាល​ស្រុក​ម​ឫស្សី​ ផ្នែក​អត្តសញ្ញាណប័ណ្ណ​ មាន​ទីលំនៅ​ ភូមិ​ប្រឡាយ​ស្តៅ​ ឃុំ​តា​លាស់​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ទៅ​បុក​នឹង​គូទ​រថយន្ត​ពីក្រោយ​ បណ្តាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។​

​តាម​ការ​ពិនិត្យ​ជាក់ស្តែង​គឺ​ គេ​អាច​សន្និដ្ឋាន​បាន​ថា​ ភាគី​ម៉ូតូ​ទំនង​ចេញពី​ស៊ី​ការ​ហើយ​មាន​សភាព​ស្រវឹង​ផង​បានជា​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទៅ​បុក​នឹង​រថយន្ត​ពីក្រោយ​បែប​នេះ​ដោយឡែក​រថយន្ត​ដែល​ចត​នៅ​លើ​ទ្រូងផ្លូវ​ដោយ​មិន​បាន​ដាក់​សញ្ញា​អ្វី​ជា​សម្គាល់​ក៏​ស្ថិត​ក្នុង​ការ​ខុស​ផង​ដែរ​ដោយ​បច្ចុប្បន្ន​រថយន្ត​ និង​ម៉ូតូ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​ចំណែក​សព​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​ ៕​ 

ចំនួនអ្នកទស្សនា

    21144367

  • ថ្ងៃនេះ3601
  • ម្សិលមិញ5511
  • សប្តាហ៍នេះ37301
  • ខែនេះ99731
  • ឆ្នាំនេះ701911
  • សរុប21144367