អនិច្ចារ​ សុំ​ប្រពន្ធ​រួម​ភេទ​មិន​បាន​ សុខចិត្ត​ចង​ ក​សម្លាប់​ខ្លួន​

31-December-2017 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ បុរស​វ័យ​កណ្តាល​ម្នាក់​ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ ដោយ​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​ ដោយ​គ្មាន​វិចារណញ្ញាណ​គិត​អោយ​បាន​វែង​ឆ្ងាយ​បន្ទាប់​ពី​មាន​កំហឹង​ដោយ​សុំ​ប្រពន្ធ​រួម​ភេទ​មិន​បាន​ព្រោះ​ប្រពន្ធ​នៅ​ស​សៃ​ខ្ចី​គឺ​ទើបនឹង​រលូត​កូន​ថ្មីៗ​ដូច្នេះ​នាង​បាន​បដិសេធ​ មិន​អាច​បំពេញ​បំណង​ប្តី​បាន​។​

​ករណី​ចង​ ក​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ត្រង់​ចំណុច​ភូមិ​ជ្រៃ​ថ្មី​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ដោយ​ជន​រង​គ្រោះ​ឈ្មោះ​ ទេស​ ច​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​។​

​បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ភរិយា​បាន​ឲ្យ​ដឹង​ថា​ ប៉ុន្មាន​ថ្ងៃមុន​នេះ​ នាង​បាន​រលូត​កូន​ដោយ​សុខភាព​មានការ​ទ្រុឌទ្រោម​នៅឡើយ​ ដូច្នេះ​នាង​ក៏​ចង់​តែ​សម្រាក​ដើម្បី​យក​កម្លាំង​ហើយ​កាលពី​យប់​មុន​ពេល​កើតហេតុ​ ស្វាមី​របស់​នាង​បាន​សុំ​អង្វរ​នាង​ដើម្បី​បាន​ដេក​ជាមួយ​ (​ រួម​ភេទ​ )​ ប៉ុន្តែ​នាង​មិន​ព្រម​ដោយសារ​តែ​ខ្លាច​ទាស់​ស​សៃ​ ម្យ៉ាងទៀត​សុខភាព​នាង​ក៏​ខ្សោយ​ផង​ ទើប​នាង​មិន​ព្រមអោយ​ បញ្ហា​នេះ​ហើយ​ដែល​ជាដើម​ចម​​ធ្វើ​អោយ​ប្តី​នាង​ខឹង​ រហូត​ហ៊ាន​ចង​ ក​សម្លាប់​ខ្លួន​ ។​

​បច្ចុប្បន្ន​ក្រោយ​ពេល​ចុះ​ពិនិត្យ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​រួច​មក​ កម្លាំង​បាន​ធ្វើការ​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង​ ៕​

ចំនួនអ្នកទស្សនា

    20634677

  • ថ្ងៃនេះ10551
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77071
  • ខែនេះ192221
  • ឆ្នាំនេះ192221
  • សរុប20634677