ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​ ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​ក្រ​ញូង​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​

31-December-2017 | ដោយ ពលមនសិការ

ឧត្តរមានជ័យ​ ៖​ ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៧​ តាម​ច្រក​អន្តរជាតិ​ជាំ​ ពាក់ព័ន្ធ​ករណី​ចូល​ទឹក​ថៃ​កាប់​ឈើ​ក្រ​ញូ​ង​ខុសច្បាប់។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សេង​ វ​ណ្ណី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ភូមិ​វត្ត​អង្គ​ ឃុំ​ព្រៃ​ឃ្មុំ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​ ចាប់ខ្លួន​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៦​ ពី​បទ​ឆ្លង​ដែន​ ខុសច្បាប់​ កាប់​ឈើ​ក្រ​ញូ​ង​ ចូល​តាម​ច្រក​អូរ​ស្វាយ​ ជាប់​ពន្ធនាគារ​ នៅ​ខេត្ត​ស៊ី​សាកេ​ត​ ប្រទេស​ថៃ​។​ ទី​២-​ឈ្មោះ​ ដុល​ ចិត្រ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ភូមិ​ អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រ​ពាំ​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ និង​ទី​៣-​ឈ្មោះ​ អាត​ ម​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ រស់នៅ​ ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ទាំង​ពីរ​នាក់​ ក្រុម​ទាហាន​ថៃ​ ចាប់ខ្លួន​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧​ ពី​បទ​ឆ្លង​ដែន​ ខុសច្បាប់​ កាប់​ឈើ​ក្រ​ញូ​ង​ ចូល​តាម​ច្រក​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ជាប់​ពន្ធនាគារ​ នៅ​ខេត្ត​អូរ​ប៊ុ​ន​ ប្រទេស​ថៃ​។​


​បច្ចុប្បន្ន​ សមត្ថកិច្ច​នៅ​មាត់ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ បាន​ធ្វើ​អប់រំ​ រួច​ហើយ​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​រៀងខ្លួន​វិញ​ ៕

ចំនួនអ្នកទស្សនា

    20634687

  • ថ្ងៃនេះ10561
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77081
  • ខែនេះ192231
  • ឆ្នាំនេះ192231
  • សរុប20634687