មួយ​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ​២​ករណី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

31-December-2017 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ យ៉ាង​ហោច​ណាស់​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​បាន​កើតឡើង​ នៅ​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​។​ 

​ករណី​ទី​១-​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​ ២០១៧​វេលា​ម៉ោង​ ១៦​ និង​៣០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​ លេខ​ ១៦៨-១៦៩​ ស្ថិត​នៅ​ភូមិ​កណ្តុរស​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​ បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​ RX​ 330​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X-1806​ បើកបរ​ដោយ​ឈ្មោះ​ សំ​ ពិសិដ្ឋ​ អាយុ​ ៣០​ ឆ្នាំ​ ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​រំចេក​ ៤​ សង្កាត់​រតន​ ក្រុង​/​ខេត្តបាត់ដំបង​ ។​

​ធ្វើ​ចរាចរ​ ពី​លិចទៅ​កើត​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​មនុស្ស​ដើរ​ឆ្លងថ្នល់​ ពី​ជើង​ ទៅ​ត្បូង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ៅ​ ស្នា​ អាយុ​ ៨​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​កណ្តុរស​ ឃុំ​បឹង​កន្ទួតស្រុក​ក្រគរ​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​ ។​

​ករណី​ទី​២-​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​២២​និង​៤០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​ ៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៥០-១៥២​ ស្ថិត​នៅ​ភូមិ​ឈើទាល​ខ្ពស់​ ស្រុក​ក្រគ​ខេត្តពោធិ៍សាត់​ ។​ រថយន្ត​បង្ករ​ម៉ាក​ TOYOTATUNTRA​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-5215បើកបរ​ដោយ​ឈ្មោះ​ ឃ្លាំង​ រតន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ព្នៅ​ ឃុំ​ព្នៅ​ ស្រុ​ក​ព្រែក​ព្នៅ​ ក្រុងភ្នំពេញ​។​ ធ្វើ​ចរាចរ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​1F-4116​ ធ្វើ​ចរាចរ​ពី​កើត​ទៅ​លិច​ ច្រាសទិស​គ្នា​ បើកបរ​មិន​ប្រកាន់​ស្តាំ​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​​ហេតុ​ ។​

​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ ពាក់អាវ​ពណ៌​ខ្មៅ​ដៃ​វែង​ ស្លៀកខោ​គគីរ​ ព៌​ណ​ស​ ។​ ​វត្ថុ​តាង​រថយន្ត​និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ៕

ចំនួនអ្នកទស្សនា

    21142737

  • ថ្ងៃនេះ1971
  • ម្សិលមិញ5511
  • សប្តាហ៍នេះ35671
  • ខែនេះ98101
  • ឆ្នាំនេះ700281
  • សរុប21142737