ឆេះ​កាំជ្រួច​ដែល​អា​ជ្ញ​ធរ​គ្រោង​បាញ់​ឆ្លង​ឆ្នាំ​បណ្តាល​ឲ្យ​របួស​មនុស្ស​ ៨​នាក់​

01-January-2018 | ដោយ ពលមនសិការ

កែប​ ៖​ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​ មាន​ឧប្បទ្ទវហេតុ​ឆេះ​កាំជ្រួច​ដែល​អាជ្ញាធរ​គ្រោង​បាញ់​អបអរ​សារ​ទរ​ឆ្នាំ​ថ្មី​នៅ​​ឆ្នេរកែប​(​ឆ្នេរ​ចាស់​)​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​រលាក​ស្រាលៗ​មនុស្ស​៨​នាក់​(​ស្រី​៣​នាក់​)​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​នៅ​យប់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​ ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ពី​ធី​ឆ្លង​ឆ្នាំ​ថ្មី​២០១៧​ឈាន​ចូល​ឆ្នាំ​២០១៨​ នៅ​ឆ្នេរកែប​(​ពី​ផ្សារ​ក្តាម​ដល់​ឆ្នេរ​ថ្មី​មាន​ប្រវែង​ជាង​ ៣​គីឡូម៉ែត្រ​ ដោយ​មាន​ប្រជាជន​មក​ពី​គ្រប់​ទិស​ទី​
​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។​

​អ្នក​របួស​ទាំងអស់​ខាងលើ​បាន​មក​លាង​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប​នឹង​បាន​ចាកចេញ​ទៅ​ផ្ទះ​វិញ​អស់ហើយ​។​ ករណី​នេះ​យើង​បាន​ប្រើប្រាស់​ឡានទឹក​នគរបាល​ខេត្ត​3​គ្រឿង​អស់​ទឹក​៩​ឡាន​នឹង​ឡានទឹក​មន្ទីរ​បរិស្ថាន​ខេត្ត​មួយ​គ្រឿង​ ទឹក​មួយ​ឡាន​ពន្លត់​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង​១​និង​៣០​នាទី​​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ដដែល​ ៕

ចំនួនអ្នកទស្សនា

    20637137

  • ថ្ងៃនេះ81
  • ម្សិលមិញ12921
  • សប្តាហ៍នេះ81
  • ខែនេះ194681
  • ឆ្នាំនេះ194681
  • សរុប20637137