បុរស​ម្នាក់​ស្លាប់​និង​កូនស្រី​អាយុ​៨​ឆ្នាំ​របួសស្រាល​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បុក​

01-January-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ បុរស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ រីឯ​កូនស្រី​រង​របួសស្រាល​ខណៈ​ជិះ​ម៉ូតូ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បើក​បុក​ពេញ​មួយ​ទំហឹង​។​ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៧​ ត្រង់​ចំណុច​ភូមិ​ត្រពាំង​នប់​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ អ៊ែ​ល​ ស៊ី​មន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​សំណង់​ មាន​ទីលំនៅ​ភូមិ​ចំបក់​ពណ្ណរាយ​ សង្កាត់​បឹង​ធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​)​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GE-6219​ រួម​ដំណើរ​ជាមួយ​កូនស្រី​ម្នាក់​ឈ្មោះ​ យ៉ា​ យ៊ី​ ភេទ​ស្រី​ អាយុ​០៨​ឆ្នាំ​ រង​របួសស្រាល​។​ ចំណែក​រថយន្ត​បង្ក​ម៉ាក​នី​ស​សាន់​ ធុន​ធំ​ ប្រភេទ​បែន​ ពណ៌​ស​ពាក់​ស្លាក​លេខ​ ចង្កូត​ស្ដាំ​ PP១៤៣៣​ អ្នកបើកបរ​ មិន​ស្គាល់​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​បាត់​)​ ។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​បង្ក​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា​នៅ​ខាង​មុខ​ តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ រីឯ​កូនស្រី​អាយុ​៨​ឆ្នាំ​ រួម​ដំណើរ​ជាមួយ​រង​របួសស្រាល​ ។​ ចំណែកឯ​រថយន្ត​បាន​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ ពិនិត្យ​វាស់វែង​កន្លែង​កើតហេតុ​ រួច​កសាង​ឯកសារ​ដកហូត​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ដោយឡែក​ចំពោះ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ករណី​ខាងលើ​នេះ​ គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​ បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ មិន​មើល​ស្ថានភាព​ផ្លូវ​ដែល​ត្រូវ​វ៉ា​ជែង​ ទើប​បានជា​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ដូច្នេះ​ ៕​​

ចំនួនអ្នកទស្សនា

    20635477

  • ថ្ងៃនេះ11351
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77871
  • ខែនេះ193021
  • ឆ្នាំនេះ193021
  • សរុប20635477