ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួស​មនុស្ស​ ២​នាក់​

01-January-2018 | ដោយ ពលមនសិការ

កំពង់ចាម​ ៖​ នៅ​ថ្ងៃអាទិត្យ​ ១៤​រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ២០​និង​៣០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨១-៨២​ ភូមិ​សង្កែ​ ឃុំ​ស្តើង​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ រវាង​ម៉ូតូ​ម៉ាក​សេ​១២៥​ពាក់​ស្លាក​លេខ​កំពង់ធំ​ ១N-២៥០៧​ បើកបរ​ដោយ​ឈ្មោះ​ជួប​ ស្នេហ៍​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ទីលំនៅ​ភូមិ​បឹង​ ឃុំ​បឹង​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​(​ពាក់មួក​សុវត្ថិភាព​)​បើក​ពី​ត្បូង​ទៅ​ជើង​បាន​បុក​ម៉ូតូ​រ៉ឺ​ម៉ក​ពីក្រោយ​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ស្រប​ទិស​គ្នា​។​

ករណី​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ ភេទ​ប្រុស​ (​អ្នកបើកបរ​ម៉ូតូ​ C១២៥)​ នៅ​នឹង​កន្លែង​កើតហេតុ​,​ របួសស្រាល​មនុស្ស​០២​នាក់​ ភេទ​ប្រុស​ មូលហេតុ​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន​បណ្តាល​ឲ្យ​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​គ្មាន​ភ្លើង​បំភ្លឺ​ចំ​ពីក្រោយ​ ក្រោយ​ពេល​កើតហេតុ​ភាគី​រ៉ឺ​ម៉ក​បាន​បើក​រត់​គេច​បាត់​។​ ចំណែក​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ 

ចំនួនអ្នកទស្សនា

    20637047

  • ថ្ងៃនេះ12921
  • ម្សិលមិញ10851
  • សប្តាហ៍នេះ79441
  • ខែនេះ194591
  • ឆ្នាំនេះ194591
  • សរុប20637047