មនុស្ស​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​២​ ឃាត់ខ្លួន​ពាក់ព័ន្ធ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​

01-January-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​២​ បាន​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​។

លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការរង​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឈុ​ន​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​លេខ​១៤៩​ សង្កាត់​វាលវង់​ ខណ្ឌដូនពេញ​ រាជធានី​ ភ្នំពេញ​ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ​ ជា​ វណ្ណ​គ​ន្ធា​រ័​ត្ន​ ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវជាតិ​លេខ​4​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ ភ្នំពេញ​។​

​ជន​រង​គ្រោះ​ ឈ្មោះ​ ចេ​វ​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​លក់​កាហ្វេ​ ស្នាក់​នៅផ្ទះ​លេខ​៧៩​ ផ្លូវ​លេខ​២១៧​ ភូមិ​ទី​៣៥​ សង្កាត់​អូរ​ឫស្សី​៣​ ខណ្ឌ​៧​មក​រា​ រាជធានី​ ភ្នំពេញ​ ។​

​សម្ភារៈ​បាត់បង់ៈ​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ZOOMER​ X​ ពណ៌​ ខ្មៅ​ លេខ​តួ​ 5143432​ លេខ​ម៉ាស៊ីន​0143432​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GH-7223​ និង​ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​HUWEI​ ព​ណ៏​ទឹកប្រាក់​។​ បច្ចុប្បន្ន​ យើង​កំពុង​កសាង​សំនុំរឿង​នៅ​អធិការ​ខណ្ឌដូនពេញ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ ៕

ចំនួនអ្នកទស្សនា

    20635577

  • ថ្ងៃនេះ11451
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77971
  • ខែនេះ193121
  • ឆ្នាំនេះ193121
  • សរុប20635577