មន្ត្រី​យោធា​ម្នាក់​ត្រូវ​រថយន្ត​បុក​ខ្ចាត​បុក​គោ​យន្ត​ហើយ​ចូល​ក្រោម​រថយន្ត​១​គ្រឿង​ទៀត​កិន​ស្លាប់​

01-January-2018 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​ ៖​ មន្ត្រី​យោធា​ ម្នាក់​ត្រូវ​រថយន្ត​បុក​ខ្ចាត​បុក​គោ​យន្ត​ហើយ​ចូល​ក្រោម​រថយន្ត​១​គ្រឿង​ទៀត​កិន​ស្លាប់​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ឆ្នាំ​២០១៧​ នៅ​ភូមិ​ភ្នៀ​ត​សង្កាត់​ភ្នៀ​ត​ ក្រុង​សិរី​សោភ័ណ​។​

​ ​ជន​រង​គ្រោះ​ឈ្មោះ​ ឃឹម​ នុយ​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​(​ជា​មន្ត្រី​យោធា​បម្រើ​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​)​ រស់នៅ​ភូមិ​រំចេក​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​។​
​ ​
​លោក​វរសេនីយ៍ឯក​ គឹ​ម​ សួគ៌​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​នៅ​ពេល​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ជន​រង​គ្រោះជា​មន្ត្រី​យោធា​ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​គោលបំណង​មក​អង្គភាព​ដែល​ជិះ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​ មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​បុក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ពេញទំហឹង​ហើយ​ខ្ទាត​ទៅ​បុក​និង​គោ​យ​យន្ត​ពីក្រោយ​ដែល​ដឹកស្រូវ​ បាន​ដួល​ចូល​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ស្រប​ទេស​គ្នា​កិន​ស្លាប់​ភ្លាមៗ​និង​កន្លែង​។​
​ ​
​លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ទទួល​ព័ត៌មាន​បានដឹង​មន្ត្រី​នគរបាល​ចរាចរណ៍​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​រថយន្ត​បុក​ហើយ​កិន​ស្លាប់​នេះ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ទើប​បណ្តាល​រថយន្ត​បុក​ហើយ​កិន​ស្លាប់​។​ក្រោយ​ពេល​វាស់វែង​គឺ​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​បណ្តាល​មក​ពី​រថយន្ត​បើកបរ​លឿន​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​បុក​ជន​រង​គ្រោះ​ស្លាប់​ចំណែក​រថយន្ត​២​គ្រឿង​ដែល​បង្ក​បាន​គេចខ្លួន​អស់​នៅ​តែ​គោ​យន្ត​និង​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​យក​មក​រក្សា​ទុក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​រថយន្ត​ដែល​គេចខ្លួន​២​គ្រឿង​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់​មក​ចាត់ការ​តាម​ច្បាប់​ ៕​ 

 

ចំនួនអ្នកទស្សនា

    20635527

  • ថ្ងៃនេះ11401
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77921
  • ខែនេះ193071
  • ឆ្នាំនេះ193071
  • សរុប20635527