កោះកុង ៖ ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ សំ ឃិតវៀន ស្នងនគបាលខេត្តកោះកុង នៅល្ងាច វេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។
បាន ចុះធ្វើការបាញ់ទឹក លាងសម្អាតដី សំរាម កាតសំណល់ផ្សេងៗ នៅតាមដងផ្លូវសាធារណៈ តាមបណ្តោយផ្លូវ និងសួនច្បារ ត្រង់ចំណុចមុខសាលាខេត្តកោះកុង ស្ថិតក្នុងសង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយបានប្រើប្រាស់ឡានទឹកពន្លត់អគ្គីភ័យ ចំនួន ០២ គ្រឿង ដើម្បីរួមចំណែកលើកកំពស់សោភ័ណ្ឌភាព បរិស្ថានស្អាត ក្នុងក្រុង នាឱកាសបុណ្យឆ្លងឆ្នាំនេះ ៕