កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

02-January-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​ (​លួច​យក​ម៉ូតូ​)​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០៩​អា​ ផ្លូវ​១៩៥៨​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ទោ​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ លឹ​ម​ គង្គា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​មាន​សារធាតុ​ញៀន​)​ ។​ ជន​រង​គ្រោះ​ ឈ្មោះ​ មិន​ ចាន់​ឌី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​០៩​អា​ ផ្លូវ​១៩៥៨​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​បន្សល់​ទុក​៖​ ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ស្មាស់​ ពណ៌​ក្រហម​ ផលិត​ឆ្នាំ​២០១២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BR-8636(​ប្រគល់​ឲ្យ​ម្ចាស់​វិញ​)​។​

​លោក​អធិការ​បន្ត​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ បាន​ជិះ​ម៉ូតូឌុប​មក​ដល់​ចំណុច​កើតហេតុ​ បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ ទុក​នៅ​មុខ​ផ្ទះ​ ដោយ​មាន​សភាព​ស្ងប់ស្ងាត់​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ ចូល​ទៅ​លួច​យក​ម៉ូតូ​រួច​ជិះ​បាន​ចម្ងាយ​ប្រហែល​០៥​ម៉ែត្រ​ តែ​ត្រូវ​ជន​រង​គ្រោះ​ឃើញ​បាន​ស្រែ​កថា​ចោរៗ​ រួច​នាំ​គ្នា​ដេញចាប់​បាន​ជនសង្ស័យ​ខាងលើ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ និង​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20636147

  • ថ្ងៃនេះ12021
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78541
  • ខែនេះ193691
  • ឆ្នាំនេះ193691
  • សរុប20636147