ខឹង​មាន​ជំងឺ​ប្រចាំ​កាយ​លួច​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​

02-January-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ខឹង​មាន​ជំងឺ​ប្រចាំ​កាយ​លួច​យក​ខ្សែ​គោ​ចងក​ស្លាប់​ខ្លួន​ជាប់​នឹង​ដើមឈើ​មួយ​ដើម​មា​នចម្ងាយ​ពី​ផ្ទះ​៥០០​ម៉ែត្រ​នៅ​ចំណុច​ក្បែរ​វត្ត​អូរ​បាក់​ត្រា​ ស្ថិត​ក្នុងភូមិ​អូរ​បាក់​ត្រា​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ករណី​នេះ​កើតឡើង​ នា​វេលា​ម៉ោង​១​យប់​ថ្ងៃអាទិត្យ​ ១៤​កើត​ខែបុស្ស​ឆ្នាំរកា​ នព្វស័ក​ ព​.​ស​២៥៦១​ ត្រូវ​និង​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ផាត​ ចាន់​រី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​បាក់​ត្រា​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ជន​រង​គ្រោះ​រូប​នេះ​មាន​ជំងឺ​ប្រចាំ​កាយ​ ដោយ​អាណាព្យាបាល​មើល​មិនជា​ លុះ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​លួច​ចុះពីលើផ្ទះ​ទាំង​កណ្តា​អា​ធ្រា​ត្រ​ មួយ​រំពេច​នោះ​ក្រុម​គ្រួ​សារបាន​ចុះ​តាមតែ​មិន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​រហូត​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​តាម​រក​ជន​រង​គ្រោះ​អស់​រយៈពេល​យ៉ាង​យូរ​ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​ជាប់​និង​ដើមឈើ​មួយ​ដើម​នៅ​ចំណុច​ក្បែរ​វត្ត​អូរ​បាក់​ត្រា​ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ ។​

សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ផាត​ ចាន់​រី​ ពិតជា​មាន​ជំងឺ​ ប្រចាំ​កាយ​ហើយ​ឧស្សាហ៍​ព្យាយាមរ​ត់ទៅ​ចងក​ដើម្បី​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​ណាស់​មក​ហើយ​តែ​មិន​បាន​សម្រេច​ដូច​បំណង​ដោយសារ​តែ​ក្រុម​គ្រួសារ​បានដឹង​ទាន់​ រហូត​ថ្ងៃ​កើតហេតុ​ជន​រង​គ្រ​បាន​លួច​ចងក​សម្លាប់​ខ្លួន​បាន​សម្រេច​ដូច​ខ្លួន​ប្រាថ្នា​ ក្រោយ​ពេល​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​ជំនាញ​សាកសព​ជន​រង​គ្រោះ​ឈ្មោះ​ផាត​ ចាន់​រី​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ចំនួនអ្នកទស្សនា

    20635677

  • ថ្ងៃនេះ11551
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78071
  • ខែនេះ193221
  • ឆ្នាំនេះ193221
  • សរុប20635677