ស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១៥នាទី នៅត្រង់ចំនុចខាងលិច សាលាវិទ្យាល័យ ហ៊ុនសែន កំពង់រោទ៏ ស្ថិតក្នុងភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ មានក្រុម ហ៊ុន Metfone បាន ឡើង បង្គោលភ្លើង អូសខ្សែកាប របស់ក្រុមហ៊ុន Metfone បណ្ដាល អោយប៉ះ ខ្សែភ្លើង ឆក់ស្លាប់។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឈន ឆាយ អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅ ភូមិត្រពាំងស្គាន់ ឃុំព្រៃឃ្នស់ ស្រុក មេសាង ខេត្តព្រវែង។ មូលហេតុ ខ្វះការ ប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍ រដ្ឋបាល និង ជំនាញស្រុកចុះដល់កន្លែងកើតហេតុនិងបានការពារសាកសពដែលខាងជំនាញអគ្គិសនីបានដាក់ចុះពីលើបង្គោលភ្លើង។
ប៉ុន្តែ ក្រោយមក ខាងក្រុមហ៊ុន Metfone បាន នាំគ្នាយសាកសព នោះទៅស្រុកកំណើត អោយក្រុមគ្រួសា ធ្វើបុណ្យ តាមប្រពៃណី ៕