ពោធិ៍សាត់ ៖ យ៉ាងហោចណាស់មនុស្សប្រុស-ស្រីចំនួន៤នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ មនុស្ស ២នាក់ទៀតស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យនិងមនុស្ស៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ បន្ទាប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ នៅភូមិសារវ័ន ឃុំស្នានអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលចរាចរខេត្តពោធិ៍សាត់បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងក្រុមហ៊ុន កាប់ពីតូល បុកជាមួយរថយន្ត កូរ៉ូឡារបស់ប្រធានក្រុមប្រឹក្សាស្រុក្រគរ (មូលហេតុរថយន្តកូរ៉ូឡារេចង្កូតចូលទៅចំណែកផ្លូវរបស់រថយន្តក្រុង ) រួចរេចង្កូតទៅខាងឆ្វេង ត្រូវបានរថយន្តសណ្តោងដឹកទំនិញមកពីទិសខាងលិចបានបុករថយន្តក្រុងចំពីខាងមុខខាងសាំ្តនៃរថយន្តក្រុង។
ក្នុងហេតុការនេះបណ្តាលអោយស្លាបនៅកន្លែងកើតហេតុចំនួន ៤នាក់ (ស្រី០៣នាក់) របួសធ្ងន់០៦នាក់ (ស្រី០២នាក់) ជនបរទេសម្នាក់ (ពេលមកដល់មន្ទីរពេទ្យស្លាប់០២នាក់ទៀត សរុបស្លាប់០៦នាក់ (ស្រី០៤នាក់ ប្រុស០២នាក់)។
បច្ចុប្បន្នកម្លាំងជំនាញកំពុងវាស់វែង យកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកដើម្បី ដោះស្រាយតាមផ្លូវច្បាប់ ៕