បុរស​ម្នាក់​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​រត់​ ទៅ​ចងក​សម្លាប់​ខ្លួន​

03-January-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ ជន​រង​គ្រោះ​ឈ្មោះ​ ឆេ​ង​ សុខ​ឃី​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ បាន​យក​ខ្សែ​នីឡុងរ​ត់ទៅ​ចងក​សម្លាប់​ខ្លួន​នៅ​ចំណុចដើម​ស្វាយ​ក្បែរ​របង​វត្ត​ពោធិ៍​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​វង​ ឃុំ​អន្លង់​វិល​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ បណ្តាល​ឱ្យ​ស្លាប់​ ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​អង្គារ​២​រោ​ជ​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែ​ មក​រា​ឆ្នាំ​ ២០១៨​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឆេ​ង​ សុខ​ឃី​ ត្រូវ​បាន​ឪពុក​ម្តាយ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​ ខណៈនោះ​ជន​រង​គ្រោះ​បាន​ខឹង​តមាត់​ជាមួយ​ឪពុក​ម្តាយ​ ក្រោយមក​ក៏​មានការ​ស្ងាត់ស្ងៀម​ទៅ​វិញ​ អ្នកស្រុក​នឹក​ស្មានថា​គ្មាន​រឿង​អ្វី​កើតឡើង​ មួយសន្ទុះ​ក្រោយមក​ ម៉ោង​ប្រមាណ​ជា​១​និង​៣០​នាទី​នា​ថ្ងៃ​ដដែល​អ្នកស្រុក​ប្រទះ​ឃើញ​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ជាប់​និង​ដើម​ស្វាយ​ក្បែរ​របង​វត្ត​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​និង​សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ឃើញ​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន​ស្លាប់​មែន​។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ តាម​ការ​សន្និដ្ឋាន​ករណី​ចងក​សម្លាប់​ខ្លួន​នេះ​ជន​រង​គ្រោះ​បាន​ឡើង​លើ​របង​វត្ត​រួច​យក​ខ្សែ​ចងក​ ក៏​លោត​ទំ​លាក់ខ្លួន​ចុះ​មក​ក្រោម​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​។​ ក្រោយ​ពេល​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ករណី​ចងក​សម្លាប់​ខ្លួនឯង​ពិតមែន​ ៕

ចំនួនអ្នកទស្សនា

    20636457

  • ថ្ងៃនេះ12331
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78851
  • ខែនេះ194001
  • ឆ្នាំនេះ194001
  • សរុប20636457