ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីយកមេសោរចាក់ទ្វារផ្ទះអ្នកដទៃ កាលពីថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៣និង៤០នាទី នៅចំណុច ផ្ទះលេខ ខ១-១៨ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង ខណ្ឌ៧មករា។
លោកវរសេនីយ៍ឯក នេត ស៊ីថុន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ បុរីសន្តិភាព២ សង្កាត់ព្រៃស ខណ្ឌដង្កោ (ពិនិត្យទឹកនោមមានសារធាតុញៀន)។
វត្ថុតាងដកហូត៖ មេសោរសូលិចចំនួនមួយពណ៌ទឹកប្រាក់។
ជនរងគ្រោះឈ្មោះ យ៉ាន យិកា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ បុគ្គលិក ម៉ាស្ទ័រសូគីស៊ុប ទីលំនៅ ផ្ទះកើតហេតុខាងលើ។
លោកអធិការបន្តថាមុនពេលកើហេតុខាងលើ វេលាម៉ោង ប្រហែល០៣និង២០នាទី ជនរងគ្រោះបានចេញពីកន្លែងធ្វើការដើរមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះរៀបចំចូលដេក ពេលនោះជនសង្ស័យបានយកសោរកិបពីក្រៅផ្ទះ ជនរងគ្រោះ ហើយជនរងគ្រោះក៏បានស្ទុះចេញពីក្នុងផ្ទះធាក់ទ្វាររបើកក៏ឃាត់ខ្លួនជនសង្ស័យ ហើយប្តឹងក៏ សមត្ថកិច្ចដែលឈរជើងល្បាតប្រចាំការនៅជិតនោះអោយឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាង សំណុំរឿង ៕