ព្រះសីហនុ ៖ កម្មករ២ក្រុមដែលមានចំនួន១៥នាក់វាយប្រតាយប្រតប់គ្នាធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គមត្រូវបានកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងមូលដ្ឋានឃាត់ខ្លួន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០០និង៣០នាទី នៅចំណុច ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យទាំង១៥នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនរួមមានទី១- ឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី២-ឈ្មោះ កាក ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី៣- ឈ្មោះ ជួន វ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី៤- ឈ្មោះ ថាច សុខា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី៥-ឈ្មោះ ឆន ប៊ុនធេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី៦- ឈ្មោះ ហេង សាងគីម ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី៧- ឈ្មោះ សាត ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី៨- ឈ្មោះ ចេង ចន្ធី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី៩-ឈ្មោះ ម៉ី រ៉ាប្រាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី១០-ឈ្មោះ សាន់ ចិន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី១១- ឈ្មោះ សុំ សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី១២- ឈ្មោះ ជិម សាវរៈ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី១៣- ឈ្មោះ ទ្រិញ ស៊ុនឈាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី១៤- ឈ្មោះ សេន យ៉ាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ និងទី១៥- ឈ្មោះ អាង គន្ធា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានៈ ដែកទីបមូល ១០ដើម, ដែកសំប៉ែត ៣ដើម, ម៉ូតូចំនួន ៥គ្រឿង។
ជនរងគ្រោះមានគ្នា២នាក់រួមមានទី១- ឈ្មោះ យិន សាវន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករដេប៉ូខ្សាច់ ស្នាក់នៅដេប៉ូខ្សាច់ ក្រុម១២ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួស រយះក្បាលខាងក្រោយផ្នែកខាងឆ្វេង និងខាងស្តាំដេរ១០ថ្នេរ រលាត់មុខ ចិញ្ចើម និងបាក់ដៃស្តាំ។ ទី២-ឈ្មោះ ជឿន សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករដេប៉ូខ្សាច់ ស្នាក់នៅដេប៉ូខ្សាច់ ក្រុម១២ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួស រយះថ្ងាស ដេរ៤ថ្នេរ និងរលាត់កែងដៃខាងឆ្វេង។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បី បន្តតាមនីតិវិធី ៕