អ្នកគ្រប់គ្រង​បុគ្គលិក​ រោងចក្រ​៧៧៧​ នៅ​ស្ទឹង​ហាវ​ លួច​ដែក​របស់​ក្រុមហ៊ុន​

03-January-2018 | ដោយ ពលមនសិការ

ព្រះ​សីហ​នុ​ ៖​ ជនសង្ស័យ​ម្នាក់​ដែល​ជា​ជនជាតិ​ចិន​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ រំលោភ​លើ​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ចំណុច​រោងចក្រ​ចម្រាញ់​ប្រេង​៧៧៧​ នៅ​ក្រុម​ទី​១​ ភូមិ​៤​ ឃុំ​អូរ​ត្រេះ​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ មី​ ហឺ​សៀ​ (ME​ GESE​ XIES)​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ចិន​មុខរបរ​អ្នកគ្រប់គ្រង​បុគ្គលិក​ មានស្រុក​កំណើត​ភូមិ​លេខ​៥​ ឃុំ​ម៉ុង​ជៀន​ចឹ​ ស្រុក​លួ​យ៉ាង​ស៊ឺ​ ខេត្ត​ហឺ​ណា​ន​ ប្រទេស​ចិន​។​ បាន​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​ លួច​យក​ដែក​បន្ទះ​របស់​ក្រុមហ៊ុន​៧៧៧​ចំនួន​ ២៥​សន្លឹក​ មាន​សណ្ឋាន​ដូច​ខាងក្រោម​៖​ ដែក​បន្ទះ​ ទំហំ​៦​លី​X១,៥​ម៉ែត្រ​X៦​ម៉ែត្រ​ ចំនួន​១២​សន្លឹក​,​ ដែក​បន្ទះ​១០​លី​X២​ម៉ែត្រ​X៦​ម៉ែត្រ​ ចំនួន​១៣​សន្លឹក​ មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ មាន​រថយន្ត​ធុន​ធំ​ ចំនួន​២​គ្រឿង​ គឺ​៖​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ចំណុះ​ ២,៥​តោន​ពណ៌​ស​ ប្រភេទ​ឡានស្ទូច​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-1217​ មួយ​គ្រឿង​ និង​មួយ​គ្រឿង​ទៀត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដូច​គ្នា​ទម្ងន់​២,៥​ តោន​ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ ភ​.​ព​3.​ត​0106​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​ កំពុង​កសាង​សំណុំរឿង​ តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20635727

  • ថ្ងៃនេះ11601
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78121
  • ខែនេះ193271
  • ឆ្នាំនេះ193271
  • សរុប20635727