ព្រៃវែង ៖ ព្រះសង្ឃមួយអង្គខណៈពេលនិមន្តមកពីបិណ្ឌបាត្រវិញត្រូវក្របីវ័ធបណ្តាលឲ្យសុគតភ្លាមៗនៅកន្លែងកើតហេតុ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង៣០នាទី នៅចំណុចវាលស្រែ ស្ថិតនៅភូមិពោន ឃុំច្រេស ស្រុកមេសាង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាព្រះសង្ឃព្រះនាម ធន់ និត អាយុ១៦ ឆ្នាំ គង់នៅវត្តព្រៃខ្លា ត្រឡប់មកពីបិណ្ឌបាត្រវិញមន្តកាត់តាមភ្លឺស្រែក៏ត្រូវក្របីមេកូនខ្ចីចងអោយស៊ីស្មៅ នៅកន្លែងកើតហេតុ ដេញវ័ធត្រូវចំទ្រូងចំនួន២ កន្លែង បណ្តាលឲ្យសុគតភ្លាមៗ នៅកន្លែងកើតហេតុ។ ម្ចាស់ក្របីឈ្មោះលីម លាប ភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិពោន ឃុំច្រេស។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកទៅដំកល់ធ្វើបុណ្យនៅវត្តព្រៃខ្លា ៕